[UPDATE] ចំនួនអ្នកស្លាប់ពីព្យុះហេលេន កើនឡើងជាង១០០នាក់ ខណៈភាគអាគ្នេយ៍សហរដ្ឋអាមេរិករងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ

2024/09/30 04:48:47 pm        144

អ្នកស្លាប់ដោយសារព្យុះសង្ឃរាហេលេន(Helene) បានកើនឡើងជាង១០០ នាក់នៅទូទាំងភាគអាគ្នេយ៍សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ខណៈក្រុមអាជ្ញាធរបានប្រញាប់ប្រញាល់ទម្លាក់ការផ្គត់ផ្គង់តាមអាកាស និងស្តារផ្លូវថ្នល់ឡើងវិញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយសារព្យុះដ៏មានឥទ្ធិពលនេះ និងបានធ្វើឱ្យមនុស្សជាប់ខ្លួនក្នុងទឹកជំនន់ និងគ្មានទីជម្រក។ 

ទូរទស្សន៍ CBS News បានបញ្ជាក់ថាព្យុះសង្ឈរា ហេលេន បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០៥ នាក់បានស្លាប់ និងបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់មនុស្សរាប់លាននាក់។ អ្នកស្លាប់ចំនួន ៣០ នាក់ត្រូវបានរាយការណ៍នៅក្នុងស្រុកបាន់ខាំបេ             (Buncombe) ក្នុងរដ្ឋ ណស ខារ៉ូឡាយណា (North Carolina) ជារដ្ឋមួយដែលរងការវាយប្រហារខ្លាំងបំផុតពីព្យុះនេះ។  

ព្យុះនេះបានបោកបក់ក្នុងតំបន់ឆ្នេរ Big Bend នៃរដ្ឋ Florida កាលពីយប់ថ្ងៃព្រហស្បតិ៍ ជាព្យុះប្រភេទទី ៤ ដ៏គ្រោះថ្នាក់។ ព្យុះសង្ឈរា ហេលេន គឺជាព្យុះទី៣ដែលបានវាយប្រហារតំបន់ Big Bend ក្នុងរយៈពេល១៣ ខែចុងក្រោយនេះ។ 

ដោយចុះខ្សោយកម្លាំង ព្យុះ ហេលេន បានបង្កឲ្យមានទឹកជំនន់នៅ រដ្ឋ Carolinas និង Tennessee ខណៈមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយបានធ្វើឲ្យទឹកក្នុងព្រែក ទន្លេ និងទំនប់វារីអគ្គិសនីនានាពេញហៀរច្រាំង។  

អ្នកស្រុកជាង២,៥លាននាក់នៅក្នុងរដ្ឋ Florida រដ្ឋ ចចា (Georgia) រដ្ឋ Carolinas រដ្ឋ Tennessee និងរដ្ឋ វើជីនៀ (Virginia)ពុំមានថាមពលប្រើប្រាស់ទេ កាលពីរសៀលថ្ងៃអាទិត្យ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm