សភានិងមុខរបរ កំពុងចូលរួមទាក់ទាញទេសចរណ៍ តាមរយៈការផ្តល់សេវាកម្មម្ហូបអាហារ

2024/09/30 06:31:26 pm        78

ក្រុមអ្នកជំនាញក្នុងវិស័យម្អូបអាហារ នៃសភានិងមុខរបរ បើកការប្រកួតប្រជែង និង​ដាក់​បង្ហាញ​ការ​រចនា កែច្នៃលម្អលើផ្លែឈើ និងបន្លែ ប្រកបដោយសោភ័ណ្ឌភាព និងការទាក់ទាញ ដើម្បី​ចូល​រួម​លើកកម្ពស់វិស័យម្ហូបអាហារ និងការចូលរួមដល់ការទាក់ទាញភ្ញៀវ ទេសចរ។

លោក ដា សុខុន ប្រធានគ្រប់គ្រងវិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ច នៃសភានិងមុខរបរ លើក​ឡើង​ក្នុង​ពិព័រណ៍វិស័យម្ហូប អាហាររបស់សភានិងមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នៅចុង​សប្តាហ៍​​កន្លងមកថា ជុំវិញវិស័យម្ហូបអាហារ បានដើរតួយ៉ាងសំខាន់ សម្រាប់ការហូបចុកប្រចាំថ្ងៃ និង​ជា​អាហារប្រកបដោយអនាម័យ និងមានសុវត្ថិភាពខ្ពស់។ ទាក់ទិនបញ្ហានេះ សភានិងមុខរបរ តែង​តែ គូរនិងយកចិត្តទុកដាក់បំផុត ជាក់ស្តែងការរៀបចំព្រឹត្តិការណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺ​ចង់​បង្ហាញដល់ប្រជាពលរដ្ឋ អំពីវិស័យ ម្អូបអាហារនៅកម្ពុជា និងការ​ចូល​រួម​លើក​កម្ពស់​ដល់​សហ​គ្រាស​កែច្នៃម្ហូបអាហារ សម្រាប់ផលិត និងចែកចាយលើទីផ្សារឱ្យបានកាន់ តែច្រើន។

លោក បន្តថា ជុំវិញវិស័យម្ហូបអាហារនេះ, ក្រៅពីការផ្តល់នូវអាហារដែលមានអនាម័យ និង​សុវត្ថិភាព ការរចនាលម្អលើផ្លែឈើ និងបន្លែ វាក៏ជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​លើក​កម្ពស់​ដល់​វិស័យ​ម្ហូប​អាហារ​ប្រកបដោយសោភ័ណ្ឌភាព និងក៏ជាផ្នែកមួយយ៉ាងសំខាន់ នៃការទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ, ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះ សភានិងមុខរបរ ក៏បើកឱ្យមាន​ការ​ប្រកួត​ប្រជែង បង្ហាញនូវ ស្នាដៃ នៃការរចនា កែលម្អលើផ្លែឈើ និងបន្លែ ខណៈបច្ចុប្បន្ន​នៅ​តាម​សណ្ឋាគារ និងភោជនីយដ្ឋានធំៗមួយចំនួន បានកំពុងលើក កម្ពស់ម្អូបអាហារ តាមរយៈ​នៃ​ការ​រច​នា​នេះ។

ទាក់ទិនវិស័យទេសចរណ៍វិញ, ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលទេចរអន្តរជាតិ បានចំនួនជាង ៣ លាននាក់ កើនជាង ២៣ ភាគរយ បើធៀបនិងឆ្នាំ២០២៣។ ឯកឧត្តម បន្តថា នៅពេលដែលមានកំណើនភ្ញៀវទេសចរ យើងត្រូវតែបង្កើននូវផលិតផលទេសចរណ៍ សម្រាប់លក់ជូនភ្ញៀវទេសចរ ជាវត្ថុអនុស្សាវរីយ៍ និងសេវាផ្សេងៗ ជាពិសេសវិស័យម្ហូបអាហារ គឺជាម្ហូបអាហារដែលឆ្ងាញ់ ប្រកបដោយអនាម័យ និងមានសុវត្ថិភាព ដែលធ្វើឱ្យភ្ញៀវ ពិសារហើយចង់ពិសារទៀត ដោយបញ្ហាទាំង នេះគឺជាសេវាទេសចរណ៍មួយដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុងការចូលរួមចំណែក លើកកម្ពស់ទេសចរណ៍នៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        162
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        139
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm