កម្ពុជា ទទួលបានកម្ចីជិតកៅសិបលានដុល្លារ ពី ADB

2021/09/30 01:45:37 am        618

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់(ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨២លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង ៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងខេត្ដកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ(GMS)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ដែល BTV ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា។

ប្រភពដដែលបន្តថា ជំនួយថ្មីនេះ គឺជាដំណាក់កាលទី២នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្ន ល់ ដែលមានគោលបំណងពង្រឹងការតភ្ជាប់កម្ពុជាជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍគ្រឿងសម្រ បសម្រួលការឆ្លងដែននៅក្នុងខេត្តទាំងពីរ។

ការធ្វើឱ្យប្រសើរថ្មីនេះ នឹងប្រើប្រាស់ការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ និងជួយឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនគ្រប់គ្រងផ្លូវបានល្អប្រសើរដោយកាត់បន្ថយការផ្ទុកលើសចំណុះយានយន្តដែលជារឿយៗធ្វើឱ្យខូចផ្លូវ និងនាំឱ្យមានការជួសជុលមុនពេលកំណត់។

លោក Mohammad Nazrul Islam អ្នកជំនាញផ្នែកដឹកជញ្ជូនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវគោក គឺជាមធ្យោបាយចម្បងនៃចរាចរណ៍ទំនិញនិងមនុស្សនៅក្នុងប្រទេសកម្ពុជានិងរវាងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

លោកបន្ដថា គម្រោងនេះនឹងពង្រីកលទ្ធភាពទទួលបានការអ ប់រំ សេវាសុខភាព ក៏ដូចជាសេវាកម្មសាធារណៈដទៃទៀតក្នុងចំណោមសហគមន៍មូលដ្ឋាន ជាពិសេសពលរដ្ឋក្រីក្រនៅតាមជនបទ។ លោកបញ្ជាក់ថា វាក៏នឹងជួយតភ្ជាប់កាន់តែប្រសើរទៅនឹងទីផ្សារនិងឱ កាសសេដ្ឋកិច្ចតាមរយៈបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពធន់នឹងអាកាសធាតុដែលតភ្ជាប់កម្ពុជាជាមួយវៀតណាមតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូងនៃមហាអនុតំបន់មេគង្គ៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ ប្រាក់ក្នុងគណនីធនាគារជាង ៣០០លានដុល្លារ រួមទាំង​ទ្រព្យ​សម្បត្តិ​ចលន​ និង​អចលន​ទ្រព្យតម្លៃរាប់រយលានដុល្លារត្រូវបានបង្កក ក្នុងការ​បង្ក្រាប Online Scams
2026/11/07 02:40:53 pm        1
កម្ពុជាគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុង​ការលើក​កម្ពស់​វិធានច្បាប់
2026/11/07 02:30:13 pm        1
សំបកកង់រថយន្តស្នាដៃកូនខ្មែរ ទទួលការគាំទ្រយ៉ាងផុលផុស ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​កោះពេជ្រ
2026/11/07 02:22:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងគីវ កំពុងប្រឈមស្ថានភាពដ៏លំបាកបំផុតដោយសារខ្វះអគ្គិសនី ការផ្តល់កម្ដៅ និងទឹកប្រើប្រាស់

2026/11/07 02:46:22 pm
​ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ ប្រាក់ក្នុងគណនីធនាគារជាង ៣០០លានដុល្លារ រួមទាំង​ទ្រព្យ​សម្បត្តិ​ចលន​ និង​អចលន​ទ្រព្យតម្លៃរាប់រយលានដុល្លារត្រូវបានបង្កក ក្នុងការ​បង្ក្រាប Online Scams
2026/11/07 02:40:53 pm
​កម្ពុជាគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុង​ការលើក​កម្ពស់​វិធានច្បាប់
2026/11/07 02:30:13 pm
​សំបកកង់រថយន្តស្នាដៃកូនខ្មែរ ទទួលការគាំទ្រយ៉ាងផុលផុស ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​កោះពេជ្រ
2026/11/07 02:22:02 pm
​កម្ពុជា-អាល្លឺម៉ង់ ពិនិត្យវឌ្ឍនភាព និងកម្មវិធីទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់
2026/11/07 02:14:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 07:57:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm