យុទ្ធនាការលោកស្រី Harris រៃអង្គាសប្រាក់បាន ៥៥លានដុល្លារ ក្នុងពេលដ៏ខ្លីកាលពីចុងសប្តាហ៍

2024/09/30 08:58:48 pm        176

មន្ត្រីម្នាក់ក្នុងយុទ្ធនាការបក្សប្រជាធិបតេយ្យ បាននិយាយកាលពីថ្ងៃអាទិត្យ (២៩ កញ្ញា) ថា យុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិករបស់លោកស្រី Kamala Harris រៃអង្គាសប្រាក់បានចំនួន ៥៥លានដុល្លារ ក្នុងអំឡុងពេលព្រឹត្តិការណ៍ចំនួនពីរប៉ុណ្ណោះកាលពីចុងសប្តាហ៍។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះនោះនិយាយថា បេក្ខភាពបក្សប្រជាធិបតេយ្យ និងជាអនុប្រធានាធិបតីអាមេរិក លោកស្រី Harris រៃអង្គាសប្រាក់បាន ២៧លានដុល្លារ នៅក្នុងព្រឹត្តិការណ៍រៃអង្គាសមួយនៅវិមានវិចិត្រសិល្បៈក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃសៅរ៍។ បន្ទាប់មកលោកស្រី Harris ទទួលបានប្រាក់ចំនួន ២៨លានដុល្លារ បន្ថែមទៀតក្នុងព្រឹត្តិការណ៍មួយនៅកណ្តាលទីក្រុង ឡូសអែនជើលេស (Los Angeles)។

នៅព្រឹត្តិការណ៍ទាំងនោះ លោកស្រី Harris បានបើកបង្ហាញគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន ដោយហៅខ្លួនឯងថាជាអ្នកមូលធននិយម។ លោកស្រីបានប្រាប់ម្ចាស់ជំនួយថាខ្លួននឹងឈ្នះការបោះឆ្នោត ប៉ុន្តែព្រមានថាលោកស្រីក៏ជាអ្នកចាញ់ប្រៀបក្នុងការប្រជែងតំណែងសេតវិមាននេះផងដែរ ដោយនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។

យុទ្ធនាការប្រធានាធិបតីរបស់លោកស្រី Harris និងគណបក្សប្រជាធិបតេយ្យ រៃអង្គាសប្រាក់សរុបបានចំនួន ៣៦១លានដុល្លារ ក្នុងខែសីហា ដែលធ្វើឱ្យលោកស្រីមានប្រៀបខាងសាច់ប្រាក់យ៉ាងច្បាស់លើគូប្រជែងមកពីបក្សសាធារណរដ្ឋគឺលោក Donald Trump ដែលយុទ្ធនាការរបស់លោករៃអង្គាសប្រាក់បានចំនួន ១៣០លានដុល្លារប៉ុណ្ណោះក្នុងខែសីហា រួមគ្នាជាមួយគណបក្សសាធារណរដ្ឋ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        249
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        291
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm