រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបជាមួយភាគីពាក់ព័ន្ធពិភាក្សាស្នើដាក់ប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភ័ណពិភពលោក

2021/09/29 09:01:48 pm        595

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភារចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៦ នៃ ICC Preah Vihear ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាការស្នើដាក់ប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភ័ណពិភពលោកនៅឆ្នាំ២០២២។ ដោយកិច្ចជុំនោះ មានការចូលរួមពីសហប្រធានឥណ្ឌា សហប្រធានចិនស្ថាប័ន ICC Preah Vihear តំណាងអង្គការយូណេស្កូ និងអ្នកជំនាញបច្ចេកទេសអន្តរជាតិ និងជាតិ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅល្ងាចថ្ងៃទី២៩ ខែកញ្ញា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះ អ្នកជំនាញបច្ចេកទេស (Experts) និងសហប្រធានឥណ្ឌា និងចិន បានបង្ហាញនូវការគាំទ្រ និងកោតសរសើរ ចំពោះការងារដែលអ្នកបច្ចេកទេសខ្មែរបានធ្វើពិតមែនតែមានបញ្ហាកូវីដ-១៩ ដោយការងារនៅបន្តដែលមានទាំងការជួសជុលជណ្ដើរការកំណត់ព្រំប្រទល់ការជួសជុលរម្ម​ណីយដ្ឋានប្រាសាទកោះកេរ ដែលរាជរដ្ឋាភិបាលដាក់ស្នើទៅអង្គការយូនីស្កូរ ដើម្បីសុំចុះបញ្ជីនៅឆ្នាំក្រោយ។

លោកជំទាវ បានបន្តថា ក្នុងការងារជួសជុលប្រាសាទកោះកេរនេះ គឺមានការជួយឧបត្ថម្ភពីឥណ្ឌាជួសជុលគោបុរៈទី៥ ការជួយឧបត្ថម្ភពីមិត្តចិន ក្នុងការផ្ដល់វ៉ាក់សាំងដល់មន្ត្រីធ្វើការងារនេះ ហើយអាមេរិកក៏បានជួយជួសជុលជណ្ដើរភាគខាងជើង ចំណែកភាគីបែលហ្សិកបានជួយរៀបចំឡើងវិញនូវវេបសាយ NAPV។ 

លោកជំទាវបណ្ឌិតសភាចារ្យ បានបន្ថែមថា នៅថ្ងៃទី៣០ ខែកញ្ញា អ្នកជំនាញបច្ចេកទេសរបស់អេកូម៉ូស នឹងមកដើម្បីវាយតម្លៃផ្ទាល់នៅលើទីតាំងផ្ទាល់ ខណៈមុនខាងអ្នកជំនាញមកវាយតម្លៃនេះ ក្នុងរយៈពេលកន្លងមក ខាងអាជ្ញាធរព្រះវិហារបានធ្វើការពេញទំហឹងទាំងការរៀបចំផ្នែកការគ្រប់គ្រង ផ្នែកជួសជុល និងផ្នែកការអភិវឌ្ឍ ក៏ដូចជារៀបចំចំនួនប្រជាជនឲ្យនៅក្នុងផែនទីត្រឹមត្រូវ និងផែនទីចង្អុលផ្លូវទេសចរណ៍ទៅថ្ងៃអនាគត នៅតំបន់កោះកេរនោះដែរ។ 

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូប បន្តចូលរូមថែរក្សាសម្បត្តិវប្បធម៌ និងធម្មជាតិជាដើមឲ្យបានគង់វង្ស ដើម្បីបានបន្តដល់កូនចៅជំនាន់ក្រោយព្រោះថា ការអភិរក្សថែរក្សាសម្បត្តិទាំងអស់នេះ មិនមែនសម្រាប់តែរាជរដ្ឋាភិបាល ឬក្រសួងជំនាញនោះទេ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm