Manny Pacquiao សំរេច​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​ផ្តោត​លើ​រឿង​នយោបាយ​

2021/09/30 09:56:15 am        115

ប្រដាល់៖ កំពូល​កីឡាករ​ប្រដាល់​ហ្វីលីពីន Manny Pacquiao បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​ហើយ​ ដើម្បី​ផ្តោតអារម្មណ៍​លើ​​អាជីព​នយោបាយ​វិញ​ម្តង​។ ​ជើងឯក​ប្រដាល់​ពិភពលោក​ច្រើន​ប្រភេទ​ទំងន់​រូបនេះ ទើបតែ​បានប្រកាស​ពី​ការ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រជែង​តំណែង​ប្រធានាធិបតី​ហ្វីលីពីន ​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ២០២២ ខាងមុខ​។

​​ចុងក្រោយ​នៃ​អាជីព​របស់​កីឡាករ​វ័យ ៤២ឆ្នាំ​រូបនេះ​គឺ​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​គុយបា Yordenis Ugas នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​កាលពី​ខែ​មុន​។ ​Pacman បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ថា នេះ​គឺជា​ការសំរេចចិត្ត​ដ៏​លំបាក​មួយ​ក្នុង​ជីវិត​របស់គេ ដែល​ប្រដាល់​បានធ្វើឱ្យ​រូបគេ​មាន​ថ្ងៃនេះ មាន​អ្វីៗ​គ្រប់យ៉ាង និង​ជួយ​ការងារ​សង្គម​ជាច្រើន ជួយ​ប្រទេសជាតិ​ជាច្រើន​។ ​​រំលឹកថា Manny Pacquiao បានឈ្នះ​ខ្សែក្រវាត់​ដំបូង​បំផុត​ក្នុង​អាជីព​កាលពី​ឆ្នាំ១៩៩៨ ក្នុង​វ័យ ១៩ឆ្នាំក្រោយ​យកឈ្នះ​កីឡាករ​ថៃ Chatchai Sasakul ដណ្តើមបាន​ខ្សែក្រវាត់ WBC flyweight​។ ​ក្នុង​រយៈពេល ៣ឆ្នាំ​បន្ទាប់ Pacquiao បាន​ចំណាយពេល​ប្រកួត​នៅលើ​ទឹកដី​អាមេរិក​ ដោយ​យកឈ្នះ​កីឡាករ​អាហ្វ្រិក​ខាងត្បូង Lehlohonolo Ledwaba ឈ្នះ​ខ្សែក្រវាត់ IBF super bantamweight នៅ​សង្វៀន MGM Grand ដែលជា​សង្វៀន​ដែល​គេ​តែង​ឡើង​ប្រកួត​ញឹកញាប់​បំផុត​ក្នុង​អាជីព ២ទស្សវត្សរ៍​។

​​Manny Pacquaio ត្រូវបាន​គេ​ស្គាល់​ថា​ ជា​កំពូល​កីឡាករ​ប្រដាល់​មួយរូប​លើ​លោក ដោយ​គាត់​ធ្លាប់​ឈ្នះ​ជើងឯក ១២ផ្សេងគ្នា​ក្នុងចំណោម ១៨ប្រភេទ​ទំងន់​។ ​​នៅ​ឆ្នាំ២០១៩ Manny Pacquiao បាន​ក្លាយជា​កីឡាករ​ប្រដាល់​វ័យ​ចំណាស់​បំផុត ៤០ឆ្នាំ​ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភព​លោក Welterweight ដែល​បាន​យកឈ្នះ Keith Thurman ដើម្បី​ទទួលបាន​ខ្សែក្រវាត់ WBA Super Welterweight មុន​ពេលដែល​ខ្សែក្រវាត់​នេះ​ក៏​ត្រូវបាន​ដកហូត​វិញ​ក្នុង​ឆ្នាំ២០២១ នេះ​ដោយសារ​គ្មាន​សកម្មភាព​ប្រកួត​។ ​​Manny Pacquiao មានកំណត់​ត្រា​ប្រកួត​សរុប ៧២លើក​ឈ្នះ ៦២ ផ្តួល​គូប្រកួត​លើស​ង្វៀន ៣៩លើក​ស្មើ២ ចាញ់៨៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        147
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm