បង្រួបបង្រួមលោកខាងលិច លើកកម្ពស់លោកខាងកើត និងជួយអ៊ុយក្រែន គឺជាបេសកកម្មរបស់លោក Rutte នៅ NATO

2024/10/01 01:38:37 am        80

អ្នកកាន់ក្បាលម៉ាស៊ីនបន្ទាប់របស់អង្គការណាតូ (NATO) គឺលោក Mark Rutte នឹងត្រូវការជំនាញកសាងសម្ព័ន្ធភាពទាំងអស់ ដែលលោកបានធ្លាប់ធ្វើ ក្នុងនាមជានាយករដ្ឋមន្ត្រីហូឡង់ ដើម្បីរក្សាសម្ព័ន្ធភាពលោកខាងលិចឲ្យវេញគ្នាជាធ្លុងមួយ ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន ការភ័យខ្លាចចំពោះចំណាត់ការបន្ទាប់របស់ទីក្រុងមូស្គូ និងភាពមិនច្បាស់លាស់ខាងនយោបាយ នៅទីក្រុងវ៉ាស៊ីនតោន។

នៅថ្ងៃអង្គារ (ទី១ ខែតុលា) លោក Rutte ត្រូវចូលកាន់តំណែងជាអគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដោយស្នងតំណែងពីលោក Jens Stoltenberg របស់ប្រទេសន័រវ៉ែស ដោយនេះជាលើកដំបូងហើយ ក្នុងរយៈពេល ១ទសវត្សរ៍ដែលតួនាទីកំពូលរបស់អង្គការណាតូ នឹងផ្លាស់ប្តូរអ្នកកាន់។

ឥឡូវនេះ មនុស្សភាគច្រើនពឹងលើលោក Rutte អាចបង្កើតការឯកភាពគ្នា នៅក្នុងសម្ព័ន្ធភាព ដែលមានសមាជិក ៣២ប្រទេសនេះ។ សមត្ថភាពរបស់សម្ធ័ន្ធភាព ក្នុងការការពារប្រជាជនជិត ១ពាន់លាននាក់នៅក្រោមការការពាររបស់ខ្លួន មិនត្រឹមតែពឹងផ្អែកលើកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការរួបរួមផ្នែកនយោបាយផងដែរ។

ហើយបញ្ហាប្រឈមជាច្រើន សម្រាប់លោក Rutte មានដូចជា លទ្ធភាពនៃការវិលត្រឡប់ទៅកាន់អំណាចវិញរបស់អ្នកដែលមិនគាំទ្រណាតូ គឺលោក Donald Trump ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាមហាអំណាចដ៏លេចធ្លោរបស់សម្ព័ន្ធភាពនេះ ក៏ដូចជាការអំពាវនាវពីសម្ព័ន្ធមិត្តអឺរ៉ុបខាងកើតសុំឲ្យមានជំនួយបន្ថែមទៀត ដើម្បីការពារប្រឆាំងនឹងប្រទេសរុស្ស៊ី និងការសុំជំនួយយោធាបន្ថែមទៀតពីអ៊ុយក្រែន ដែលជាប្រទេសមិនមែនសមាជិករបស់អង្គការណាតូ។

យ៉ាងណាក្ដី បណ្ដាមន្ត្រីរបស់អង្គការណាតូ និងអ្នកការទូតនានា រំពឹងថា លោក Rutte នឹងបន្តគោលនយោបាយអាទិភាពរបស់លោក Stoltenberg ដោយប្រមូលផ្តុំការគាំទ្រដល់ទីក្រុងគីវ ជំរុញឲ្យប្រទេសមាជិកអង្គការណាតូចំណាយប្រាក់បន្ថែមលើវិស័យការពារជាតិ និងធ្វើឲ្យសហរដ្ឋអាមេរិកមានចំណែកក្នុងសន្តិសុខអឺរ៉ុប៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm