ព្រឹត្តិការណ៍​ប្រណាំង​ទូកក្ដោង​ជើងឯក​អាស៊ាន​មាន​កីឡាករ​ចូលរួម​កើន​ដល់ ២០០​នាក់​

2021/09/30 05:25:18 pm        361

​​ទូកក្ដោង៖ ការប្រកួត​កីឡា​ទូកក្ដោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើកដំបូងនៅ​ខេត្ត​ព្រះសីហនុ កំពុង​ឈាន​ទៅ​រក​ការរៀបចំ​ដោយ​រលូនក្រោយ​មានការ​គាំទ្រ និង​ទទួល​បាន​ការអនុញ្ញាត​ជា​គោលការណ៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា ស្រប​ពេល​ចំនួន​កីឡាករ​ចូលរួម​មានការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ប្រមាណ ២០០​នាក់​មកពី ៧​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ ចំពោះ​ការប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ព្រឹត្តិការណ៍ដែល​រៀបចំឡើង​ក្រោម​កិច្ចសហការ​រវាង​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា និង​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី​នេះ គ្រោង​មាន​កីឡាករ​ចូលរួម​ប្រមាណ ១៥០​នាក់​ប៉ុណ្ណោះ តែ​ដោយ​ដំណើរការ​រៀបចំ​ល្អ និង​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ផង បានធ្វើ​ឲ្យ​កីឡាករ​ក្នុង​តំបន់​មាន​ភាពកក់ក្ដៅ និង​ចង់​ចូលរួម​កាន់តែច្រើន។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ដថា ព្រឹត្តិការណ៍​ទទួលបាន​ការគាំទ្រ និង​ជំរុញ​រៀបចំ​ពី​គណៈកម្មាធិការ​ជាតិ CAMSOC នេះគឺជា​ការ​តេស្ដ Event ឬ​តេស្ដ​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់ សម្រាប់​ភេទ​កីឡា​ទូកក្ដោងក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ ដូច្នេះ​ការរៀបចំនឹងត្រូវ​ធ្វើឡើង​យ៉ាង​ម៉ត់ចត់​បំផុត ទាំង​វិធាន​ការបង្ការ​ជំងឺ​កូ​វីដ និង​បច្ចេកទេស ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ទូកក្ដោង​ផង និង​ជាការ​បើកផ្លូវ​ទេសចរណ៍ សម្រាប់​ខេត្ត​ព្រះសីហនុ​ផង។​

​​សូមបញ្ជាក់ថា កាលពី​ថ្មីៗគណៈកម្មាធិការ​ជាតិ CAMSOC បាន​ស្នើសុំ​រាជរដ្ឋាភិបាល អំពី​ការសហការ​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​រួមគ្នារវាង​កម្ពុជា និង​សិង្ហ​បុរី បន្ទាប់ពី​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២១ ដែល​ត្រូវ​ពន្យារពេល​ទៅ​ឆ្នាំ​២០២២ នៅ​វៀតណាមមិនត្រូវ​បានដាក់​បញ្ចូល​ប្រភេទ​កីឡា​អូឡាំពិក​នេះ​ក្នុង​កម្មវិធី​ប្រកួត។ តាម​ការគ្រោងទុក​ព្រឹត្តិការណ៍​នេះនឹង​រៀបចំ​ការប្រកួត​ចំនួន ១២​វិញ្ញាសា ដោយ​កម្ពុជា និង​សិង្ហ​បុរីនឹង​ចែកគ្នា​រៀបចំ​ការប្រកួត ៦​វិញ្ញាសា​ម្នាក់។​ ​ជាមួយ​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ទូកក្ដោង​លក្ខណៈ​អន្ដរជាតិ​លើកដំបូង​នេះ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​គុណ​ផល និង​បច្ចេកទេស​កីឡា ដើម្បី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង និង​អត្ថប្រយោជន៍​ជា​កិត្តិយស កិត្យានុភាព​ជាតិ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ផង។ ពិសេស​ក៏​បង្ហាញ​ពី​ការចាប់ផ្ដើម​ស្ដារ​សេដ្ឋកិច្ចសង្គម និងទេសចរ​ណ៍​​ក្នុង និង​ក្រោយ​ស្ថានភាព​វិបត្តិ​កូ​វីដ​-១៩ ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm