លោក Stoltenberg៖ ការពិភាក្សានុយក្លេអ៊ែររបស់លោក Putin មិនគួរបញ្ឈប់ណាតូពីការគាំទ្រដល់អ៊ុយក្រែនឡើយ

2024/10/01 03:52:02 am        75

ក្នុងបទសម្ភាសន៍មួយ នៅថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) នេះ ប្រមុខអង្គការណាតូ (NATO) ដែលជិតផុតអាណត្តិ គឺលោក Jens Stoltenberg បានប្រាប់សារព័ត៌មាន Reuters ថា សមាជិកអង្គការណាតូ មិនគួរត្រូវបានរារាំងនោះឡើយ ក្នុងការផ្តល់ជំនួយយោធាបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ដោយសារតែ «វោហាសាស្ត្រនុយក្លេអ៊ែរដែលធ្វើឡើងដោយមិនប្រុងប្រយ័ត្ន» ពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ 

លោក Stoltenberg បាន និងកំពុងប្រតិកម្មទៅនឹងការប្រកាសរបស់លោក Putin កាលពីសប្តាហ៍មុន ដែលថា ប្រទេសរុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនត្រូវបានវាយប្រហារដោយមីស៊ីលមិនមែននុយក្លែអែរ ហើយថា ទីក្រុងមូស្គូនឹងពិចារណាការវាយប្រហារណាមួយលើខ្លួនដែលគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរថា ជាការវាយប្រហាររួមគ្នា។

ការព្រមានរបស់លោក Putin បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ពិចារណាថា តើត្រូវអនុញ្ញាតឲ្យអ៊ុយក្រែនបាញ់មីស៊ីលមិនមែននុយក្លេអ៊ែររបស់លោកខាងលិចចូលទៅក្នុងដែនដីរុស្ស៊ីដែរ ឬយ៉ាងណា។ ទីក្រុងគីវ និយាយថា ខ្លួនចង់ទទួលបានការអនុញ្ញាតឲ្យវាយប្រហារលើគោលដៅនានា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងសង្គ្រាមរបស់រុស្ស៊ី។

លោក Stoltenberg ដែលត្រូវប្រគល់ការដឹកនាំរបស់អង្គការណាតូទៅឲ្យអតីតនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte នៅថ្ងៃអង្គារ បន្ទាប់ពីកាន់តំណែង ១ទសវត្សរ៍ បាននិយាយថា៖ «អ្វីដែលយើងបានឃើញ គឺជាគំរូនៃវោហាសាស្ត្រ និងសារនុយក្លេអ៊ែររបស់រុស្ស៊ីដែលធ្វើឡើងដោយមិនប្រុងប្រយ័ត្ន។ ពួកគេមិនបានទទួលជោគជ័យទេ ហើយឧទាហរណ៍ចុងក្រោយនេះ មិនគួររារាំងសម្ព័ន្ធមិត្តណាតូពីការគាំទ្រដល់អ៊ុយក្រែននោះឡើយ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm