អ៊ីស្រាអែលចាប់ផ្តើមវាយឆ្មក់ផ្លូវគោកប្រឆាំងគោលដៅក្រុមហេសបូឡា នៅតំបន់ព្រំដែន​ភាគខាង​ត្បូង​លីបង់

2024/10/01 03:41:55 pm        157

យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី១ ខែតុលា) នេះ បាននិយាយថា ខ្លួនបានចាប់ផ្តើម «ការ​វាយ​ឆ្មក់​មាន​កំណត់ចំនួន កំណត់មូលដ្ឋាន និងកំណត់គោលដៅ» ប្រឆាំងនឹងក្រុមហេសបូឡា នៅ​ក្នុង​តំបន់​ព្រំដែន​នៃភាគខាងត្បូងរបស់ប្រទេសលីបង់។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា គោលដៅ​ទាំង​នោះ ស្ថិតនៅក្នុងភូមិដែលនៅជិតព្រំដែន ហើយ «បង្កការគំរាម​កំហែង​ភ្លាមៗ​ដល់​សហគមន៍​អ៊ីស្រាអែល នៅភាគខាងជើងអ៊ីស្រាអែល»។

យោធាបានបន្ថែមថា៖ «កងកម្លាំងអាកាសអ៊ីស្រាអែល និងកាំភ្លើងធំ IDF កំពុងគាំទ្រ​កង​កម្លាំង​ជើង​គោក ដោយមានការវាយប្រហារយ៉ាងច្បាស់លាស់លើគោលដៅយោធា នៅក្នុងតំបន់នេះ»។

សេចក្ដីថ្លែងការណ៍ បានឲ្យដឹងទៀតថា IDF កំពុងបន្តប្រតិបត្តិការ ដើម្បីសម្រេចបាននូវគោលដៅ ក្នុងសង្រ្គាមនេះ ហើយកំពុងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារពលរដ្ឋអ៊ីស្រាអែល និងអាច​ឲ្យ​ពលរដ្ឋនៅភាគខាងជើងអ៊ីស្រាអែលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។

យោធាបាន​បញ្ជាក់ថា ប្រតិបត្តិការនេះនឹងបន្ត យោងទៅតាមការវាយតម្លៃស្ថានភាពជាក់ស្ដែង ហើយ​ស្របគ្នាទៅនឹងការប្រយុទ្ធ នៅក្នុងតំបន់ហ្កាហ្សា និងក្នុងតំបន់ផ្សេងទៀត។

គួរញ្ជាក់ថា ទោះបីជាមានការអំពាវនាវជាអន្តរជាតិឲ្យបន្ថយភាពតានតឹងក៏ដោយ ក៏អ៊ីស្រាអែល​មុន​នេះ បានប្តេជ្ញាបន្តប្រយុទ្ធជាមួយក្រុមហេសបូឡា។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានថា ការប្រយុទ្ធមិនទាន់ចប់ទេ សូម្បីតែ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​លើទីក្រុងបេរូត ដែលបានសម្លាប់ប្រមុខក្រុម គឺលោក Hassan Nasrallah កាលពី​ថ្ងៃ​សុក្រ​ចុងសប្ដាហ៍កន្លងមក៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm