Ronald Koeman៖ គ្មាន​សូម្បី​មួយ​ភាគ​ដើម្បី​ប្រៀបធៀប​នឹង Barcelona ពីមុន​ក្រោយ​ចាញ់ Benfica ៣-០

2021/09/30 05:43:58 pm        138

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម Barcelona លោក Ronald Koeman បាន​និយាយថា គ្មាន​សូម្បី​មួយ​ភាគ​ក្នុងការ​ប្រៀបធៀប​ក្រុម​ទៅនឹង Barcelona ពីមុន​ក្រោយ​រង​បរាជ័យ​ធ្ងន់​ករ​នៅ​ទឹកដី Benfica ៣-០ ប្រកួត​ទី២ ក្របខណ្ឌ UEFA Champions League ពូ​ល E​។​

​​បន្ទាប់ពី​ចាញ់ Bayern Munich ៣-០ ប្រកួត​ទី១ ក្នុង​ទឹកដី​ខ្លួនឯង ប្រកួត​ទី​ពីរ​នៅ​ទឹកដី​ព័រទុយហ្កាល់ Benifca រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី៣ ដោយ​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្កា​យ Darwin Nunez​។ ​​ឈានចូល​វគ្គ​ទី២ Rafael Silva បន្ថែម​គ្រាប់​នាំមុខ ២-០ ឱ្យ Benfica មុនពេល​ដែល Darwin Nunez ដដែល​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​ដោយ​បាល់ ១១ម៉ែត្រ​នៅ​នាទី​ទី៧៩​។​ ​​Barcelona ដែល​ធ្លាប់​មានឈ្មោះ​អុកឡុក​ការប្រកួត​ក្នុង​តំបន់​អឺរ៉ុប​នោះ តែ​នៅពេលនេះ​កំពុង​ឈរ​បាត​តារាង​នៃ​ពូ​ល E នេះ​គ្មាន​ពិន្ទុ​រាប់​ប្រឈម​នឹង​ធ្លាក់​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​។ ​​ចុងក្រោយ​បំផុត​ដែល Barcelona ឡើង​មិន​ផុត​វគ្គ​វិលជុំ​ក្នុង​ពូ​ល​គឺ​តាំងពី​រដូវ​កាល ២០០០-២០០១ នៅ​ពេល​ពួកគេ​ចាញ់ Besiktas និង AC Milan នៅក្នុង​ពូ​ល​។

​​ងាក​មក​ក្រុម​ជើងឯក​ឆ្នាំ២០២០ Bayern Munich បាន​បន្ត​ពីរ​ប្រកួត​ឥតខ្ចោះ​របស់ខ្លួន​ក្រោយ​បំបាក់ Dynamo Kyiv ៥-០​។​ ​​ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowki រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជំនះ​នេះដែលជា​ការ​ស៊ុត​បញ្ចូល​ទី ៦ប្រកួត​ជាប់​គ្នា​នៅ UCL នេះ​។ ​​បី​គ្រាប់​ទៀត​របស់ Bayern Munich ធ្វើបាន​ដោយ Serge Gnabry, Leroy Sane និង Choupo-Moting​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Bayern Munich បន្ត​ឈរលើ​គេ​ក្នុង​ពូ​ល​មាន ៦ពិន្ទុ​ពេញ ​ខណៈ Benfica លេខ២ មាន ៤ពិន្ទុ Dynamo Kyiv លេខ៣ មាន ១ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm