ទឹកជំនន់បង្កការបំផ្លិចបំផ្លាញ នៅនេប៉ាល់ ខណៈចំនួនអ្នកស្លាប់កើនដល់ ២០៩នាក់

2024/10/01 05:51:34 pm        105

ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះ ក្នុងរដ្ឋធានីរបស់ប្រទេសនេប៉ាល់ កាលពីថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) បានដើររុករកតាមផ្ទះសម្បែងដែលរងការខូចខាត បន្ទាប់ពីទឹកបាន​ស្រកពីទឹក​ជំនន់​ខ្យល់​មូសុង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០៩នាក់ នៅជុំវិញ​សាធារណ​រដ្ឋ​ហិមាល័យ​។

គួរបញ្ជាក់ថា ទឹកជំនន់ និងបំណាក់ដីដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត គឺជារឿង​តែង​កើត​មាន​ធម្មតា នៅទូទាំងអាស៊ីខាងត្បូង ក្នុងរដូវខ្យល់មូសុង ចាប់ពីខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែ​អ្នក​ជំនាញ លើកឡើងថា បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យគ្រោះធម្មជាតិ​នេះ​មាន​សភាព​កាន់​តែ​អាក្រក់​ទៅៗ។

បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២ទសវត្សរ៍ សង្កាត់ទាំងមូល ក្នុងទីក្រុង Kathmandu ត្រូវបានជន់លិច ដោយរដ្ឋធានីមួយ​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ចេញ​ពីតំបន់​ផ្សេងទៀ​តរបស់ប្រទេសនេប៉ាល់ជាបណ្តោះអាសន្ន បន្ទាប់ពីបំណាក់ដី បានបិទផ្លូវហាយ​វេ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍បាន។

ក្រសួងមហាផ្ទៃនេប៉ាល់ បានឲ្យដឹងថា មានមនុស្សយ៉ាងតិច ២០៩នាក់ ស្លាប់ នៅទូទាំងប្រទេស និង២៩នាក់ទៀត បាត់ខ្លួន។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Rishi Ram Tiwari បានប្រាប់​សារ​ព័ត៌មាន AFP ថា៖ «យើងបានបង្កើនការជួយសង្គ្រោះ តាមអាកាស សម្រាប់អ្នកមានជំងឺ ឬនៅ​តែ​ត្រូវការនាំយកអ្នកទាំងនោះទៅកាន់ទីសុវត្ថិភាព»។

ក្រសួងមហាផ្ទៃបាននិយាយថា ខ្លួនកំពុងធ្វើការ ដើម្បីជួយសង្គ្រោះមនុស្សជាច្រើន ដែលបានជាប់ នៅលើផ្លូវហាយវ៉េ ហើយប្រាប់ទៀតថា មនុស្សជាង ៤០០នា ក់ត្រូវបានជួយ​សង្គ្រោះ​ពី​ស្រុក​ផ្សេង​ៗ កាលពីថ្ងៃចន្ទ។

ក្រុមអ្នកជួយសង្គ្រោះផ្សេងទៀត កំពុងប្រើប៉ែល ដើម្បីកាយភក់ចេញពីសង្កាត់មាត់ទន្លេដែល​រងគ្រោះ​ខ្លាំងជាងគេ នៅជុំវិញក្រុង Kathmandu ដែលភាគច្រើនជា​តំបន់សំណង់​មិនរៀប​រយ​គ្មានការអនុញ្ញាត៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm