ប្រជាពុទ្ធបរិស័ទបង្ហាញទឹកចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យរួមគ្នាជាគ្រួសារ នៅថ្ងៃកាន់បិណ្ឌទី១៤

2024/10/01 06:36:36 pm        114

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ ឈានចូលដល់កាន់បិណ្ឌទី១៤។ ប្រជាពុទ្ធបរិស័ទ ជាច្រើន​ពិសេស​ជា​លក្ខណៈគ្រួសារ បានអញ្ជើញនាំយកចង្ហាន់វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិស​កុសល​ផល​​បុណ្យ ជីដូនជីតា សាច់ញាតិ ដែលបានចែកឋានទៅលោកខាងមុខ។ ការអញ្ជើញ​ទៅ​វត្ត​អារាម​នៅ​ថ្ងៃនេះ ម្នាក់បង្ហាញនូវទឹកចិត្តជ្រះថ្លា ដែលបានមកធ្វើបុណ្យរួមគ្នាជាលក្ខណៈគ្រួសារ ក្នុងឱកាសឈប់សម្រាកនេះ។

ឈានចូលដល់ថ្ងៃកាន់បិណ្ឌទី ១៤នេះ ជាឱកាសឈប់សម្រាកពីការងារទូទាំងប្រទេស សម្រាប់​អ្នក​បំពេញការងារនៅតាមក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាអ្នកបំពេញ​ការងារ​នៅ​តាម​បណ្ដា​ក្រុម​ហ៊ុន​ឯកជន​។ ឱកាសឈប់សម្រាកនេះ ជាការជួបជុំគ្រួសារសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយក៏ជា​ឱកាស​នាំ​យកចង្ហាន់វេរប្រគេនជូនព្រះសង្ឃសម្រាប់គ្រប់សមាជិកគ្រួសារ ក្នុងការធ្វើបុណ្យ​រួម​គ្នា​ផង​ដែរ​។

នៅថ្ងៃកាន់បិណ្ឌទី ១៤នេះ ប្រជាពុទ្ធបរិស័ទជាច្រើនបានអញ្ជើញទៅ វត្តគល់ទទឹង ដែលស្ថិត​នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ។ ស្ថិតក្នុងសំលៀកបំពាក់ បែបប្រពៃណី ហូលផាមួង អាវប៉ាក់ស រឺ​ខោ​ខ្មៅអាវ ស ពួកគេបានបង្ហាញស្នាមញញឹម ប្រកបដោយទឹកចិត្តជ្រះថ្លា ក្នុងការ​ធ្វើ​បុណ្យ​រួម​គ្នា​នៅ​ថ្ងៃ​នេះ។ ពួកគាត់លើកឡើងថា នឹងបន្តធ្វើដំណើរកំសាន្តសម្រាប់ឱកាសឈប់សម្រាកនេះ។ ពួក​គេក៏សូមជូនពរ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសេចក្ដីសុខ ពិសេស​សុខ​សុវត្ថិភាព សម្រាប់​ការ​ធ្វើដំណើរផងដែរ។

សម្រាប់ឱកាសឈប់សម្រាកក្នុងពិធីភ្ជុំបិណ្ឌនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាត​ឱ្យ​មាន​ការប្រើ​ប្រាស់​រថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ទៅកាន់ទីស្រុកកំណើតនៅតាមបណ្ដាខេត្ត និង​ធ្វើ​ដំណើរ​ត្រឡប់ចូលរាជធានីភ្នំពេញ ដោយមិនគិតថ្លៃផងដែរ។ ការផ្ដល់ជូននេះ ជាការគិតគូខ្ពស់ ទៅ​លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។

ជាក់​ស្ដែង គឺមានការប្រើប្រាស់រថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​បណ្ដា​ខេត្ត ដោយមិនគិតថ្លៃ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm