ប្រធានាធិបតីទួរគី៖ UN គួរតែណែនាំឱ្យប្រើកម្លាំង ប្រសិនបើអ៊ីស្រាអែល មិនបញ្ឈប់

2024/10/01 07:18:50 pm        147

ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា ថា មហា​សន្និបាត​អង្គការសហប្រជាជាតិ គួរតែណែនាំឱ្យប្រើប្រាស់កម្លាំង ស្របតាមសេចក្តី​សម្រេច​ដែល​បាន​អនុម័ត​កាលពីឆ្នាំ១៩៥០ ប្រសិនបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បរាជ័យ​ក្នុង​ការ​បញ្ឈប់​ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងនៅប្រទេសលីបង់។

ប្រទេសទួរគីដែលជាសមាជិកសម្ព័ន្ធយោធាណាតូ បានថ្កោល​ទោស​ការ​វាយ​ប្រហារ​ដ៏​បំផ្លាញ​រប​ស់​អ៊ីស្រាអែល​នៅតំបន់ហ្កាហ្សាប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងបានថ្កោល​ទោស​ការ​វាយ​ប្រហារនាពេលថ្មីៗនេះ នៅក្នុងប្រទេសលីបង់ ដែលផ្តោតលើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា។ ប្រទេសនេះ បានបញ្ឈប់រាល់ពាណិជ្ជកម្មជាមួយអ៊ីស្រាអែល និងបានដាក់​ពាក្យ​ចូលរួម​ក្នុង​សំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងអ៊ីស្រាអែលនៅតុលាការពិភពលោក ដែល​អ៊ីស្រាអែល បានច្រានចោល។

លោក Erdogan បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងអង់ការ៉ា ថា មហា​សន្និបាត​អង្គការសហប្រជាជាតិ គួរតែអនុវត្តឲ្យបានឆាប់រហ័សនូវសិទ្ធិអំណាចក្នុងការណែនាំអំពីការប្រើប្រាស់កម្លាំង ដូចដែលខ្លួនបានធ្វើជាមួយនឹងសេចក្តីសម្រេចនៃការរួបរួមដើម្បីសន្តិភាពឆ្នាំ១៩៥០ ។

ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិ ដែលជាធម្មតាអាចធ្វើសេចក្តីសម្រេចដែលមានកាតព្វកិច្ចស្របច្បាប់ ដូចជាការអនុញ្ញាតឱ្យប្រើប្រាស់កម្លាំង និងការដាក់ទណ្ឌកម្មជាដើម។

លោក Erdogan បាននិយាយថា លោកមានការសោកស្ដាយដែលឃើញបណ្តាប្រទេសមូស្លីមបរាជ័យក្នុងការប្រកាន់ជំហរសកម្មបន្ថែមទទៀតប្រឆាំងអ៊ីស្រាអែល ដោយជំរុញឱ្យពួកគេមានចំណាត់ការសេដ្ឋកិច្ច ការទូត និងនយោបាយ ប្រឆាំងអ៊ីស្រាអែល ដើម្បីដាក់សម្ពាធឱ្យប្រទេសនេះ ទទួលយកបទឈប់បាញ់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm