ប្រធានាធិបតីបូលីវី ប្រកាសថាចំហេះព្រៃ ជាគ្រោះមហន្តរាយជាតិ

2024/10/01 07:32:46 pm        151

ប្រធានាធិបតីប្រទេសបូលីវី លោក លូអ៊ីស អាស(Luis Arce) បានប្រកាស​ជាផ្លូវការ​នូវ​គ្រោះ​មហន្តរាយ​ជាតិ កាលពីថ្ងៃចន្ទ ដោយសារចំហេះព្រៃដ៏ខ្លាំងធ្វើឲ្យប៉ះពាល់​ដល់ភាគ​ខាង​កើត​ប្រទេស​បូលីវី។

វិធានការនេះ កើតឡើងបន្ទាប់ពីមានការស្នើសុំជាច្រើនសប្តាហ៍ពីអាជ្ញាធរតំបន់ អង្គការ និង​ប្រជាជន ដែលទាមទារឱ្យមានការអន្តរាគមន៍ទាំងបង្ខំបន្ថែមទៀត ដើម្បីប្រឈមនឹងវិបត្តិបរិស្ថាន ដែល​បាន បំផ្លាញព្រៃឈើជាង៧លានហិកតារួចហើយ នៅក្នុងតំបន់ Santa Cruz តែមួយ។

ក្នុង​អំឡុងពេលកិច្ចប្រជុំជាមួយអភិបាលបណ្ដោះអាសន្ន តំបន់ Santa Cruz លោក Mario Aguilera និងមន្ត្រីតំបន់ និងក្រុងផ្សេងទៀត លោកArce បានចុះហត្ថលេខាលើក្រឹត្យមួយ ជា​ការ​ប្រកាស​ផ្លូវការនូវគ្រោះមហន្តរាយ។

អ្នកសម្របសម្រួលនៃគណៈកម្មាធិការប្រតិបត្តិការសង្គ្រោះបន្ទាន់ បានរាយការណ៍ថា ចំហេះព្រៃ​បាន​ឆេះ​បំផ្លាញនៅក្នុងប្រទេសបូលីវី ចាប់តាំងពីខែមិថុនា ជាការបំផ្លាញ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​តំបន់ Santa Cruz ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសបូលីវី។

អាជ្ញាធរ បានបញ្ជាក់ថា ផ្ទៃដីសរុបបច្ចុប្បន្នជាង៧លានហិកតា ត្រូវបាន​ឆេះបំផ្លាញ​លើស​ពី​ការ​ខូច​ខាត​ដែលបង្កឡើងដោយចំហេះព្រៃឆ្នាំ២០១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដី៥,៣ លានហិកតា នៅទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm