រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចថៃ សរសើរសម្តេចតេជោ មានវិធានការច្បាស់លាស់​ក្នុងការ​ដោះស្រាយ​វិបត្តិកូវីដ-១៩

2021/09/30 06:21:30 pm        239

ភ្នំពេញ ៖ លោក ជូទិ ក្រៃរឹក (Juti Krairerk) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃព្រះរាជាណាចក្រថៃ បានថ្លែងកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានវិធានការត្រឹមត្រូវច្បាស់លាស់ ក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសាបានខិតខំស្វះស្វែង រកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន បានរហូត​ដល់​ជាង៨០ភាគរយ ក្នុងចំណោមប្រជាជនជាង១៦លាននាក់។

នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាសម្តេចតេជោហ៊ុន សែន និង​ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ នៅ​ប្រទេសថៃ លោក ជូទិ ក្រៃរឹក បានលើកឡើងថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានវិធានការច្បាស់លាស់ ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ នៅកម្ពុជា»។

ជាមួយគ្នានោះដែរ លោក ក្រៃរឹក ក៏បានលើកឡើងអំពីសក្តានុពលទេសចរណ៍វប្បធម៌បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងអេកូទេសចរណ៍របស់កម្ពុជា នៅមិនទាន់ទាញយកមកប្រើប្រាស់​ជាប្រយោជន៍​ឲ្យអស់​លទ្ធភាពនៅឡើយ ដែលត្រូវបន្តឈានឆ្ពោះទៅចាប់យក​ឱកាសនៃការអភិវឌ្ឍ​ឲ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត ស្របតាមនិន្នាការទេសចរណ៍នៃប្រក្រតីភាពតាមគន្លងថ្មី។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម សុខ សុក្រឹត្យា បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការ​ដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និង​សេដ្ឋកិច្ច-សង្គម ជាពិសេស ការ​កសាងខឿនសុខមាលភាពយ៉ាងរឹងមាំ ជូនប្រជាពលរដ្ឋ និង​ជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាបាន ចង់គ្រប់ប្រជាជនហើយនោះ។

ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានរំលឹកអំពីចំណងមិត្តភាពកម្ពុជា-ថៃ ដែលមានតាំងពីយូរលង់​ណាស់​មកហើយ និងបានលើកពីបំណង ក្នុងការបន្តរក្សាទំនាក់ទំនងល្អនេះ សម្រាប់យុវជន​ដែល​ជាអ្នកនយោបាយវ័យក្មេងជំនាន់ថ្មីផងដែរ។

ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានបញ្ជាក់បន្ថែមអំពីគម្រោងបើកទទួលស្វាគមន៍​ទេស​ចរណ៍​សុវត្ថិភាពនៅត្រីមាសទី៤ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំ​វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm