[UPDATE] មនុស្ស ២៥នាក់ ត្រូវបានគេបារម្ភថាស្លាប់ក្នុងអគ្គិភ័យឆាបឆេះរថយន្តដឹកសិស្ស នៅថៃ

2024/10/01 04:00:37 pm        766

មនុស្សរហូតដល់ទៅ ២៥នាក់ ត្រូវបានគេបារម្ភថា ស្លាប់ បន្ទាប់ពីអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ បាន​ឆាប​ឆេះរថយន្តដឹកសិស្ស និងគ្រូចំនួន ៤៤នាក់ ក្នុងដំណើរកម្សាន្តរបស់សាលា នៅ​ប្រទេ​ស​ថៃ នាថ្ងៃអង្គារ (ទី១ ខែតុលា)។

សារព័ត៌មាន The Nation បានដកស្រង់សម្តីក្រុមអ្នកជួយសង្គ្រោះដែលនិយាយថា ពួកគេបាន​ទាញ​យក​សពឆេះខ្លោចយ៉ាងតិច ១០នាក់ ពីរថយន្តក្រុង។

រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន លោក Suriya Jungrungreangkit បាននិយាយថា ចំនួនអ្នកស្លាប់មិន​ទាន់​ច្បាស់​នៅឡើយទេ ប៉ុន្តែមនុស្ស ២៥នាក់ មិនទាន់បានដឹងពីជោគវាសនា បន្ទាប់ពីមាន​អគ្គិភ័យ​នេះ​។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «របាយការណ៍ដំបូង បានបង្ហាញថា មាន​អ្នក​ជិះ​នៅលើឡាននោះចំនួន ៤៤នាក់ ដោយមានសិស្ស ៣៨នាក់ និងគ្រូ ៦នាក់។ តាមយើង​ដឹង​ឥឡូវ​នេះ គ្រូ ៣នាក់ និងសិស្ស ១៦នាក់ បានចេញពីឡាននោះ»។ លោកបានបន្ថែមថា៖ «សម្រាប់​អ្នក​បាត់ខ្លួន យើងមិនទាន់ច្បាស់នៅឡើយទេ»។

រូបភាព​ដំបូង​ដែល​ត្រូវ​បានបង្ហោះនៅលើបណ្ដាញសង្គម និងផ្សព្វផ្សាយដោយសារព័ត៌មាន ក្នុង​ស្រុក បង្ហាញពីផ្សែងពណ៌ប្រផេះដ៏ក្រាស់ឃ្មឹកដែលហុយទ្រលោមចេញពីរថយន្តក្រុង ដែល​ផ្នែក​ខ្លះ​នៅ​តែ​ត្រូវបានឆាបឆេះនៅឡើយ។ អ្នកថតរូបរបស់សារព័ត៌មាន Reuters បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ នគរបាល និងរថយន្តសង្គ្រោះ បានចតនៅជុំវិញរថយន្តដែលប្រែពណ៌ទៅជាខ្មៅ ដោយ​មានក្រុមអ្នកពន្លត់អគ្គិភ័យនៅឈរមុខទ្វារចូល។

នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra បានឲ្យដឹងថា និស្សិតទាំង​នោះ​កំពុង​ធ្វើ​ទស្សន​កិច្ច​សិក្សាពីខេត្ត Uthai Thani ចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ ភាគខាងជើង​រដ្ឋធានី​បាង​កក ហើយលោកស្រី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ តាម​រយៈបណ្ដាញសង្គម X៕

អត្ថបទដែលទាក់ទង

មេដឹកនាំឈូសមុទ្រធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាពីការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់
2026/04/28 08:40:18 pm        1
ប្រធានាធិបតីអេស្តូនី៖ «អឺរ៉ុបត្រូវតែត្រៀមខ្លួន» សម្រាប់គ្រាប់សេណារីយ៉ូ នៅក្នុងសង្គ្រាមអ៊ុយក្រែន
2026/04/28 08:35:01 pm        1
យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់តំបន់ភាគខាងត្បូងលីបង់
2026/04/28 08:32:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំឈូសមុទ្រធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាពីការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់

2026/04/28 08:40:18 pm
​ប្រធានាធិបតីអេស្តូនី៖ «អឺរ៉ុបត្រូវតែត្រៀមខ្លួន» សម្រាប់គ្រាប់សេណារីយ៉ូ នៅក្នុងសង្គ្រាមអ៊ុយក្រែន
2026/04/28 08:35:01 pm
​យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់តំបន់ភាគខាងត្បូងលីបង់
2026/04/28 08:32:24 pm
​ស៊ុយអែតព្រមានអំពីលទ្ធភាពដែលអាចខ្វះខាតប្រេងឥន្ធនៈយន្តហោះ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/28 08:17:58 pm
​រសៀលនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍​ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់
2026/04/28 08:11:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/28 01:46:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/28 11:30:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 02:39:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am