Ronaldo ស៊ុត​គ្រាប់​ជ័យជំនះ​នៅ​ម៉ោង​បន្ថែម​ឱ្យ Man United វាយបក​យកឈ្នះ Villarreal ២-១

2021/09/30 06:28:57 pm        161

​បាល់ទាត់៖ ក្រុម​បិសាច​ក្រហម Manchester United ស្ទើ​តែ​បាត់បង់ ៣​ពិន្ទុ​ទៅហើយ​ក្នុងជំនួប​សងសឹក​ទល់​នឹង Villarreal យប់មិញ​តែ Cristiano Ronaldo ជាថ្មី​ម្តងទៀត​ស៊ុត​បញ្ចូល​ទី​ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​វាយបក​យកឈ្នះ ២-១​។​

​​Villarreal ដែល​យកឈ្នះ Manchester United នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ពាន Europa League រដូវ​កាល​មុន​នោះរកបាន​គ្រាប់​នាំមុខ​មុន​នៅ​វគ្គ​ទី២ នាទី​ទី៥៣ ដោយ Paco Alcacer​។​ ​​តែ​បាន​តែ ៧នាទី​ទេ​ក្រុម​ម្ចាស់ផ្ទះ​ក៏​តាម​ស្មើ​វិញ​ ដោយ​គ្រាប់​បាល់​វ៉ូ​ឡេ​ដ៏​អស្ចារ្យ​របស់​ខ្សែការពារ​ស្លាប​ឆ្វេង Alex Telles នៅ​នាទី​ទី៦០ តាម​ស្មើ​បានសំរេច​។ ​​ការប្រកួត​អូសបន្លាយ​ស្ទើ​តែ​ចប់​ការប្រកួត​ទៅហើយ​នៅ​ម៉ោង​បន្ថែម​បង្គ្រប់​នាទី​ទី៩០+៥ ទៅហើយនោះ Cristiano Ronaldo គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​នៅពេល​ទទួល​ពី Jesse Lingard​។ ​​តាំងពី​មកដល់​ពី Juventus កាលពី​ខែសីហា Cristiano Ronaldo ស៊ុត​បញ្ចូល​ទី​បាន ៥គ្រាប់​ហើយ​គ្រប់​ក្របខណ្ឌ​ ខណៈ​យប់មិញ​ជាការ​បង្ហាញខ្លួន​នៅ​ក្របខណ្ឌ UEFA Champions League ប្រកួត​ទី១៧៨​។

​​ជ័យជំនះ​នេះ​ធ្វើឱ្យ Manchester United ទទួលបាន​ ៣ពិន្ទុ​លើកដំបូង​មាន ៣ពិន្ទុ​ក្នុង​ពូ​ល F នេះ​ឈរ​លេខ៣ ពីលើ Villarreal ដែលមាន ១ពិន្ទុ​។ ​ងាក​មក​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល F នេះ Atalanta បាន​យកឈ្នះ Young Boys ១-០ ដោយ​គ្រាប់​បាល់​របស់ Pessina​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Atalanta ឈរ​លេខ១ ក្នុង​ពូ​ល F មាន ៤ពិន្ទុ​ ខណៈ Young Boys លេខ២ មាន ៣ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm