ជំនួយ​មនុស្សធម៌​របស់​ចិន​បាន​ទៅដល់​រដ្ឋធានី​កា​ប៊ុល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/09/30 06:44:56 pm        340

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ការបញ្ជូន​ជំនួយ​មនុស្សធម៌​វគ្គ​ដំបូង​ពី​ប្រទេស​ចិន បាន​ទៅដល់​រដ្ឋធានី​កា​ប៊ុលរបស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ពុធ​ ទី២៩ ខែកញ្ញា ហើយ​ត្រូវបាន​ប្រគល់ជូន​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ជនភៀសខ្លួន និង​មាតុភូមិនិវត្តន៍​លោក Khalil-ur Rahaman Haqqani​។

​ជំនួយ​សង្គ្រោះ​នេះ​នឹងត្រូវ​ចែកចាយ​ដល់​ប្រជាជន​ ដែល​ត្រូវការ​ចាំបាច់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថានតាមរយៈ​ក្រសួង​ជនភៀសខ្លួន ​និង​មាតុភូមិនិវត្តន៍​។​ ជំនួយ​រួមមាន​ភួយ និង​អាវ​រងាដែល​នឹងត្រូវ​ចែកចាយ​ដល់​ជនភៀសខ្លួន​នៅក្នុង​ប្រទេស ខណៈ​រដូវរងា​ជិត​ចូលមក​ដល់​។​ ​កាលពីពេល​ថ្មីៗ​នេះ ប្រទេស​ចិន​បាន​សន្យា​ផ្តល់ជំនួយ​ឥត​លក្ខខណ្ឌ​ ដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថានចំនួន ១,៥លាន​ដុល្លារ និង​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា​ចំនួន​មួយ​លាន​ដូ​ស​។​ ​ក្នុងជំនួប​ជាមួយ​លោក Khalil-ur Rahman Haqqani ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​រដ្ឋធានី​កា​ប៊ុល​លោក Wang Yu បាន​និយាយថា ​ប្រទេស​របស់លោក​នឹង​ផ្គត់ផ្គង់​ជំនួយ​មនុស្សធម៌ ​ដល់​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថានមុន​រដូវ​រងា​ចូលមក​ដល់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm