ថ្ងៃភ្ជុំទី២ ពលរដ្ឋនៅតែបន្តជិះរថយន្តក្រុងឥតបង់ប្រាក់របស់រដ្ឋ​ទៅស្រុក​កំណើត​តាម​បណ្ដា​ខេត្តនានា

2024/10/02 06:30:35 pm        224

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃភ្ជុំធំថ្ងៃទី២ ប្រជាពលរដ្ឋនៅ​តែ​បន្ត​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើដំណើរស្រុកកំណើតនៅតាមបណ្តាខេត្តនានា ។

នៅថ្ងៃភ្ជុំធំថ្ងៃទី២នេះ គឺមានរយៈពេល៤ថ្ងៃ​ហើយ​នៃ​ការ​ដាក់​ឱ្យប្រើប្រាស់​សេវា​ដឹក​ជញ្ចូន​ពលរដ្ឋ​ឥត​បង់​ប្រាក់របស់រដ្ឋ ក្នុងឱកាសពិធីដាក់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈ​នៅថ្ងៃតែ២ទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់។

កំពុងរៀប​ចំ​ធ្វើដំណើរនៅព្រឹកនេះប្រជាពលរដ្ឋបង្ហាញក្តីរីករាយ និងសាទរបំផុតចំពោះ​ការ​ផ្តល់​ជូន​រដ្ឋយន្ត​ក្រុង​នេះ ដែលបានចូលរួមសម្រាលការចំណាយប្រាក់ក្នុងការធ្វើដំណើរទៅស្រុកកំណើត ពិសេស​អ្នក​ដែលមានស្រុកកំណើតនៅបណ្តាខេត្តឆ្ងាយៗ ។

លោក កែវ ចាន់ណារិទ្ធិ អភិបាលរដ្ឋករស្វយ័តដឹកជញ្ចូនរាជធានីភ្នំពេញ (រថយន្តក្រុង​សាធារណៈ​) ​បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃកន្លង មានពលរដ្ឋ បងប្អូនកម្មករ-និយោជិរច្រើនកុះករ បាន​មក​ទទួល​យកសេវាដឹកជញ្ចូនរបស់រដ្ឋាភិបាល ហើយថ្ងៃនេះដែលជាថ្ងៃទី៤ហើយ ក៏នៅតែមាន​បង​ប្អូន​មកទទួលដដែល គ្រាន់តែមិនសូវច្រើនកុះករ ដូចថ្ងៃដំបូង ព្រោះពលរដ្ឋមួយចំនួនធំ អាច​ទៅដល់ស្រុកកំណើតអស់ច្រើនហើយផងដែរ។

សូមបញ្ជាក់ថា រថយន្តក្រុងសាធារណៈចំនួន ៦៥៣ គ្រឿងសម្រាប់​បម្រើ​ដល់​ការ​ដឹក​ជញ្ចូន​ឥត​គិត​ថ្លៃ​នៅ​ទូទាំងប្រទេសនឹងធ្វើឡើងក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញានេះ​ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ២០២៤។ រថយន្តទាំង៦៥៣គ្រឿង បែកចែកចេញជា៣ផ្នែក ដោយ ១០០ គ្រឿង​ប្រើ​ប្រាស់​សម្រាប់ការដឹកជញ្ចូនក្នុងរាជធានីភ្នំពេញ, ៤៩៧គ្រឿង ប្រើសម្រាប់​ការ​ដឹក​ជញ្ចូន​ទៅ​តាម​បណ្តា​ខេត្តទាំងអស់, និង៥៣ គ្រឿងទៀតប្រើសម្រាប់​ការ​ដឹក​ជញ្ចូន​ទៅខេត្ត​នៅ​ភូមិ​ភាគ​ឦសាន មានមណ្ឌលគីរី, រតនៈគីរី, ក្រចេះ និងស្ទឹងត្រែង៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        173
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm