លោក Oleg Ignasyuk អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី បាននិយាយ នៅក្នុងសន្និសីទមួយថា កងកម្លាំងអាកាសរុស្ស៊ី បានធ្វើការវាយប្រហារលើមូលដ្ឋានចំនួនបីរបស់ក្រុមសកម្មប្រយុទ្ធមកពីតំបន់ Al Tanf ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក។

លោកបាននិយាយថា៖«ទីបញ្ជាការរបស់កងកម្លាំងប្រដាប់អាវុធស៊ីរីដែលគាំទ្រដោយកងកម្លាំងយោធារុស្ស៊ី បន្តការឈ្លបយកការណ៍ នៅតំបន់ភ្នំ និងវាលខ្សាច់ ក្នុងទីក្រុង Homs និងទីក្រុង Deir ez-Zor ។ កងកម្លាំងអាកាសរុស្ស៊ី បានវាយប្រហារលើមូលដ្ឋានចំនួនបីកន្លែងរបស់ក្រុមសកម្មប្រយុទ្ធ ដែលបានចាកចេញពីតំបន់Al Tanf»។

យោងតាមលោក Ignasyuk អាកាសចរណ៍នៃកងកម្លាំងចម្រុះប្រឆាំងភេរវករដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតែបន្តបង្កើតស្ថានការណ៍ដ៏គ្រោះថ្នាក់ លើប្រទេសស៊ីរី ដោយធ្វើការហោះហើររំលោភលើកិច្ចព្រមព្រៀងបន្ធូរបន្ថយជម្លោះ និងដែនអាកាសរបស់ស៊ីរី។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ «កងកម្លាំងចម្រុះនេះ» បានបំពានលើកិច្ចព្រមព្រៀងបន្ធូរបន្ថយជម្លោះថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៩ ចំនួន ៦ដង។ ឧបទ្ទវហេតុនេះ ទាក់ទងនឹងការហោះហើររបស់យានដ្រូនដែលមិនបានសម្របសម្រួលជាមួយភាគីរុស្ស៊ី។