នាយអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Bagheri បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអ៊ីរ៉ង់ បានធ្វើការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែលចំនួនពីរ និងទីស្នាក់ការកណ្តាលរបស់សេវាចារកម្ម Mossadរបស់អ៊ីស្រាអែល។

លោកបាននិយាយថា៖«កាលពីយប់មិញ យើងបានវាយប្រហារទីស្នាក់ការកណ្តាល Mossad និងមូលដ្ឋានទ័ពអាកាស Nevatim និង Hatzerim ក៏ដូចជារ៉ាដា [ប្រព័ន្ធប្រឆាំងមីស៊ីល] និងរថក្រោះរបស់អ៊ីស្រាអែលជាច្រើនគ្រឿង។
កាលពីយប់ថ្ងៃទី ០១ ខែតុលា កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC ដែលជាអង្គភាពសម្រាំងនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់) បានធ្វើការវាយប្រហារដ៏ធំប្រឆាំងនឹងអ៊ីស្រាអែល ជាមួយនឹងការប្រើប្រាស់មីស៊ីលបាលីស្ទីក និងល្បឿនលឿនជាងសំឡេង។ ការប្រកាសអាសន្នផ្លូវអាកាស ត្រូវបានប្រកាសទូទាំងប្រទេសអ៊ីស្រាអែល ហើយជនស៊ីវិល ត្រូវបានបញ្ជាឲ្យទៅរកកន្លែងជ្រកកោន។ ក្រោយមក IRGCបាននិយាយថា ៩០ភាគរយ នៃមីស៊ីលដែលបានបាញ់ បានត្រូវចាំគោលដៅ ដែលបានកំណត់របស់ពួកគេ។

អាជ្ញាធរអ៊ីស្រាអែល បានរាយការណ៍មុននេះថា អ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីលដ៏ធំ។ យោងតាមរបាយការណ៍ថ្មីៗនេះ មីស៊ីលប្រហែល ១៨០គ្រាប់ ត្រូវបានបាញ់សំដៅទៅកាន់ប្រទេសអ៊ីស្រាអែល ប៉ុន្តែយោងតាមអ៊ីស្រាអែល ភាគច្រើននៃពួកវា ត្រូវស្ទាក់ចាប់បាន។