កោះតៃវ៉ាន់ បន្តទប់ទល់ព្យុះទីហ្វុង Krathon ដែលកំពុងចុះខ្សោយ ខណៈបង្កការរំខានក្នុងថ្ងៃទីពីរ

2024/10/03 04:37:51 pm        72

កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (០៣ តុលា) នេះបានបន្តទប់ទល់សម្រាប់ការមកដល់នៃព្យុះទីហ្វុង ក្រាថ្សន (Krathon) ដែលកំពុងតែចុះខ្សោយ ដោយបានសម្លាប់មនុស្សពីរនាក់រួចហើយមកទល់ពេលនេះ ខណៈកោះនេះបានបន្តបិទរយៈពេលពីរថ្ងៃ ជាមួយនឹងការផ្អាកជើងហោះហើររាប់រយជើង ហើយទីផ្សារហិរញ្ញវត្ថុបានបិទ។

ព្យុះ Krathon ត្រូវបានព្យាករថានឹងបោកបក់ដល់ដីនៅកណ្តាលថ្ងៃត្រង់នៅទីក្រុងកំពង់ផែ កាវសុង (Kaohsiung) ភាគនិរតីជាព្យុះទីហ្វុងប្រភេទ២ ដែលខ្សោយជាងមុន ប៉ុន្តែរដ្ឋាភិបាលបាននឹងកំពុងព្រមានពីភ្លៀងធ្លាក់ខ្លាំង និងឥទ្ធិពលព្យុះបោកបក់តាមបណ្តោយឆ្នេរ។

ភ្លាមៗបន្ទាប់ពីព្រឹកព្រលឹម អ្នកស្រុក កៅសុង ដែលជាទីក្រុងមានប្រជាជនប្រហែល ២,៧លាននាក់ បានទទួលសារព្រមានដោយប្រាប់ពួកគេឱ្យស្វែងរកទីជម្រកពីខ្យល់ព្យុះកម្លាំងខ្លាំងជាង ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារពន្លត់អគ្គិភ័យបានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់នៅពេលដែលព្យុះទីហ្វុងនេះខិតជិតកោះ ដោយបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងពាសពេញកោះទាំងនៅលើភ្នំនិងឆ្នេរសមុទ្រភាគខាងកើតដែលមានប្រជាជនរស់នៅតិច។

ព្យុះទីហ្វុងនេះត្រូវបានព្យាករថានឹងផ្លាស់ទីបន្តិចម្តងៗឆ្ពោះទៅតំបន់ទំនាបភាគខាងលិចនៃកោះតៃវ៉ាន់ ហើយនឹងចុះខ្សោយបន្ថែមទៀតទៅជាព្យុះត្រូពិចនៅល្ងាចថ្ងៃសុក្រ (០៤ តុលា) ស្អែកនេះ។ ជើងហោះហើរក្នុងស្រុកទាំងអស់ត្រូវបានលុបចោលសម្រាប់ថ្ងៃទីពីរ ក៏ដូចជាជើងហោះហើរអន្តរជាតិរាប់រយជើងផងដែរ ខណៈទីផ្សារហិរញ្ញវត្ថុរបស់តៃវ៉ាន់ បានបន្តបិទសម្រាប់ថ្ងៃទីពីរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm