និស្សិតរាប់ម៉ឺននាក់ចេញតវ៉ា ជុំវិញការកាត់បន្ថយថវិកានៅក្នុងប្រទេសអាហ្សង់ទីន

2024/10/03 06:51:56 pm        44

និស្សិតអាហ្សង់ទីនរាប់ម៉ឺននាក់ បានចេញតវ៉ានៅតាមដងផ្លូវកាលពីថ្ងៃពុធ (០២ តុលា) ប្រឆាំងនឹងការកាត់បន្ថយការចំណាយយ៉ាងខ្លាំងនៅសាកលវិទ្យាល័យរដ្ឋដោយរដ្ឋាភិបាលសេរីនិយមរបស់លោកប្រធានាធិបតី ហាវីយ៉េ មីឡៃ (Javier Milei)។

ការតវ៉ានេះត្រូវបានរៀបចំឡើង បន្ទាប់ពីរដ្ឋបាលបានគំរាមវេតូច្បាប់ដែលសភាបានអនុម័តកាលពីប៉ុន្មានសប្តាហ៍មុន ដើម្បីធានាការផ្តល់មូលនិធិនៅសាកលវិទ្យាល័យ ខណៈប្រទេសអាហ្សង់ទីន ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជាមួយនឹងអតិផរណាប្រចាំឆ្នាំជិត ២៤០% និងជាងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ខ្លួនកំពុងស្ថិតនៅក្នុងភាពក្រីក្រ។

លោក រីខាដូ ហ្កែលពី (Ricardo Gelpi) ប្រធានសាកលវិទ្យាល័យ ប៊ុយណូស៊ែរ (Buenos Aires) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលមានផែនការជាប្រព័ន្ធ យុទ្ធសាស្ត្រ និងជាបណ្តើរៗ ដើម្បីបំផ្លាញការអប់រំសាធារណៈ”។ រដ្ឋាភិបាលរបស់លោក Milei បានធ្វើយុត្តិកម្មម្តងហើយម្តងទៀតលើការកាត់ថវិកា ដោយចាត់ទុកសាកលវិទ្យាល័យរដ្ឋថាជាទីតាំងនៃលទ្ធិសង្គមនិយម ប៉ុន្តែស្ថាប័នអប់រំទាំងនេះមានកេរ្តិ៍ឈ្មោះខ្លាំងក្នុងចំណោមពលរដ្ឋអាហ្សង់ទីន។

បន្ទាប់ពីការតវ៉ា ការិយាល័យរបស់លោក Milei បានបន្តសន្យាថានឹងវេតូការជំរុញដែល “គ្មានទំនួលខុសត្រូវ” ដើម្បីបង្កើនការចំណាយលើសាកលវិទ្យាល័យជាតិ ក៏ដូចជាសំណើណាមួយដែល “គំរាមកំហែងដល់សមតុល្យសារពើពន្ធ”។ 

គួររម្លឹកថា កាលពីខែមេសា ការតវ៉ាដែលបានទាក់ទាញនិស្សិត និងគ្រូបង្រៀនរាប់សែននាក់ បានបង្ខំឱ្យលោ Milei ពិចារណាឡើងវិញពីការកាត់បន្ថយថវិកាថ្នាក់ឧត្តមសិក្សា ប៉ុន្តែអាជ្ញាធរសាកលវិទ្យាល័យ និយាយថា រដ្ឋាភិបាលមិនបានធ្វើការកែលម្អតាមការសន្យានោះទេ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm