UN៖ ត្រូវ​មាន​ការ​ឆ្លើយតប​បន្ទាន់​ជា​អន្តរជាតិ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ ក្រោយ​រដ្ឋប្រហារ​យោធា​

2021/09/30 07:28:32 pm        559

​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​ឱ្យមាន​ការ​ឆ្លើយតប​ជា​អន្តរជាតិ​ជាបន្ទាន់​ ចំពោះ​វិបត្តិ​នយោបាយ​ដែល​បាន​បង្កើតឡើង​នៅក្នុង​សហ​ភាព​មី​យ៉ាន់​ម៉ា​ដោយ​រដ្ឋប្រហារ​យោធា​ថ្ងៃទី១ ខែកុម្ភៈ​ នៅក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ ទី២៩ ខែកញ្ញា​។​

​នៅក្នុង​ឯកសារ​ស្តីពីស្ថានភាព​សិទ្ធិមនុស្ស​របស់​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ជនជាតិភាគតិច​ដទៃ​ទៀត​នៅក្នុង​សហភាព​មី​យ៉ាន់​ម៉ា ប្រមុខ​អង្គការសហប្រជាជាតិ​ក៏បាន​និយាយ​ផងដែរ​ថា​ លោក​បារម្ភ​ថា​ ការ​ក្តាប់​អំណាច​យ៉ាង​ណែន​របស់​យោធា​នឹង​កាន់តែ​ពិបាក​ទប់ទល់​។ លោក​បាន​និយាយ​នៅក្នុង​ឯកសារ​ចុះ​ថ្ងៃទី៣១ ខែសីហា​ថា វា​ជា​រឿង​បន្ទាន់​ក្នុងការ​បង្កើន​ការឆ្លើយតបជា​អន្តរជាតិ និង​តំបន់​ប្រកបដោយ​ការរួបរួម​គ្នា ដើម្បី​ជួយ​ធ្វើឱ្យ​មី​យ៉ាន់​ម៉ា​ដើរ​លើផ្លូវ​ឆ្ពោះទៅរក​កំណែទម្រង់​ប្រជាធិបតេយ្យ​។​

​លោក Guterres បាន​និយាយ​នៅក្នុង​របាយការណ៍​រប​ស់លោ​កថា កិច្ចប្រឹងប្រែង​របស់​អន្តរជាតិត្រូវតែ​អមដោយ​ការដោះលែង​លោក​ប្រធានាធិបតី Win Myint, ទីប្រឹក្សា​រដ្ឋ​លោកស្រី Aung San Suu Kyi និង​មន្ត្រី​រដ្ឋាភិបាល​ដទៃទៀត។​ រូបិយប័ណ្ណ​របស់​សហ​ភាព​មី​យ៉ាន់​ម៉ាបាន​ធ្លាក់ចុះ​ជាង ៦០% ​នៃ​តម្លៃ​របស់ខ្លួនចាប់តាំងពី​ដើមខែ​កញ្ញា​នៅក្នុង​ការដួលរលំ ដែល​បាន​ជំរុញ​ឱ្យ​តម្លៃ​ម្ហូបអាហារ និង​ប្រេងឥន្ធនៈឡើងថ្លៃ​ខ្ពស់​នៅក្នុង​សេដ្ឋកិច្ច​ដែល​បាន​ធ្លាក់ចុះ ចាប់តាំងពី​រដ្ឋប្រហារ​យោធា​កាលពី ៨ខែ​មុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1059
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        520
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm