ប្រជាពលរដ្ឋ ចាប់ផ្តើមជិះរថយន្តក្រុងរាជធានីភ្នំពេញ ត្រឡប់មកពីស្រុក ចូលភ្នំពេញ ដោយភាពសប្បាយរីករាយ

2024/10/03 06:58:52 pm        30

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅលេងស្រុកកំណើត ក៏ដូចជាទៅលេងតាមតំបន់រមណីយដ្ឋាននានាទូទំាងប្រទេស ចាប់ផ្តើមជិះរថយន្តក្រុងរាជធានីភ្នំពេញ ត្រឡប់ចូលភ្នំពេញវិញហើយ ដោយសង្កេតឃើញពួកគាត់ប្រកបដោយភាពសប្បាយរីករាយ។

បញ្ជាក់ប្រាប់ BTV នៅចំណតរថយន្តក្រុងវាលស្បូវ បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពីខេត្ត       កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានប្រាប់ថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ ដែលបានធ្វើដំណើរ ទៅលេងស្រុកកំណើត និងពីស្រុកកំណើត មករាជធានីភ្នំពេញវិញ ដោយបានជិះរថយន្តក្រុង ដែលមិនចំណាយថវិកាទេ ថែមទំាងបានទឹកផឹកទៀតផង។ ពួកគាត់បន្តថា បើពួកគាត់ធ្វើដំណើរតាមរថយន្តឈ្នួល ពួកគាត់នឹងចំណាយថវិកាច្រើន ផ្ទុយមកវិញបានធ្វើដំណើរតាមរថយន្តក្រុងបែបនេះ ធ្វើឱ្យពួកគាត់ បានសល់ថវិកាមួយចំនួន ទុកជូនឪពុកម្តាយ បងប្អូន និងទុកធ្វើបុណ្យទានផងដែរ ពិតជាអរគុណដល់រាជរដ្ឋាភិបាលខ្លាំងណាស់ ក្នុងនេះពួកគាត់ បានគោរពជូនពររាជរដ្ឋាភិបាល សូមឱ្យរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំទំាងអស់ មានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យរីកចម្រើន និងមានសុខសន្តិភាព

ចំណែកអ្នកបើកបររថយន្តក្រុង២រូប បានប្រាប់ដែរថា ពួកគាត់ក៏សប្បាយរីករាយដែរ នៅពេលបានដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ ប្រកបដោយទឹកមុខសប្បាយរីករាយ ក្នុងនេះពួកគាត់ បានស្តាប់ពលរដ្ឋ ជជែកគ្នាលើរថយន្ត ដោយសរសើរចំពោះការដឹកនាំ និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងនេះពួកគាត់ បាននាំគ្នាអរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់រថយន្តក្រុងឱ្យពួកគាត់ធ្វើដំណើរដោយមិនចំណាយថវិកាផងដែរ ហើយពួកគាត់ពេញចិត្តចំពោះការងារមួយនេ

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានដឹកជញ្ជូនប្រជាពលរដ្ឋ ដោយមិនយកថវិកា មានរយៈពេល៦ឆ្នាំ ដោយចាប់តំាងពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី៤តុលា ដូចនេះបងប្អូនប្រជាពលរដ្ឋ នៅមានឱកាសជិះរថយន្តក្រុង ត្រឡប់មករាជធានីភ្នំពេញ នៅថ្ងៃទី៤តុលា ស្អែកមួយថ្ងៃទៀត ហើយការជិះរថយន្តក្រុងនេះ បងប្អូនប្រជាពលរដ្ឋ មិនមានការចំណាយក្នុងការធ្វើដំណើរទេ ហើយក៏មានទឹកសុទ្ធសម្រាប់ទទួលទានផងដែរ៕

ផលិត គង់ រ៉េន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm