អ៊ីស្រាអែល វាយប្រហារភាគកណ្ដាលរដ្ឋធានីលីបង់ សម្លាប់មនុស្សយ៉ាងតិច ៦នាក់

2024/10/03 08:24:30 pm        67

អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកនៅកណ្តាលទីក្រុងបេរូត របស់លីបង់ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (០៣ តុលា) នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ បន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានទទួលរងការខាតបង់ដ៏អាក្រក់បំផុតនៅលើសមរភូមិជួរមុខលីបង់ ក្នុងរយៈពេលមួយឆ្នាំនៃការប៉ះទង្គិចគ្នាជាមួយក្រុមប្រដាប់អាវុធ ហេសបូឡា គាំទ្រដោយអ៊ីរ៉ង់។

អ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារផ្លូវអាកាសយ៉ាងជាក់លាក់លើក្រុងបេរូត។ សាក្សីរបស់សារព័ត៌មានរ៉យទ័ររាយការណ៍ថាបានឮសំឡេងផ្ទុះដ៏ធំមួយ ហើយប្រភពសន្តិសុខនិយាយថា ការវាយប្រហារនោះកំណត់គោលដៅលើអគារមួយនៅកណ្តាលតំបន់លំនៅឋាន បាឈូរ៉ា (Bachoura) នៃទីក្រុងបេរូត នៅជិតវិមានសភា ដែលជាការវាយប្រហារនៅជិតបំផុតរបស់អ៊ីស្រាអែល ក្បែរអាសនៈរដ្ឋាភិបាលលីបង់។

មន្ត្រីសុខាភិបាលលីបង់ និយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ និង ៧នាក់រងរបួស។ មន្ត្រីសន្តិសុខលីបង់ និយាយថា មីស៊ីលចំនួន ៣គ្រាប់ក៏បានវាយប្រហារជាយក្រុងភាគខាងត្បូង ដាហ៊ីយ៉េ (Dahiyeh) ជាទីដែលមេដឹកនាំក្រុម ហេសបូឡា លោក ហាសាន ណាស្រាលឡា (Hassan Nasrallah) ត្រូវបានសម្លាប់កាលពីសប្តាហ៍មុន ហើយសំឡេងរផ្ទុះយ៉ាងខ្លាំងត្រូវបានលាន់ឮ។ តំបន់ជាយក្រុងភាគខាងត្បូងបានស្ថិតក្រោមការវាយប្រហាររបស់អ៊ីស្រាអែល រាប់សិបដងកាលពីថ្ងៃពុធ។

មួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនជាង ១៨០គ្រាប់ទៅលើទឹកដីខ្លួន អ៊ីស្រាអែលននិយាយកាលពីថ្ងៃពុធថា ទាហាន ៨នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធថ្មើរជើងនៅភាគខាងត្បូងលីបង់ ខណៈកងកម្លាំងរបស់ខ្លួនបានបន្តវាយប្រហារទៅលើប្រទេសជិតខាងភាគខាងជើងមួយនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm