អាជ្ញាធរខេត្ត​បាត់ដំបង ​ប្រាប់​ពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ ខណៈ​ទឹក​កំពុង​ហក់​ឡើង​

2021/04/27 09:59:58 am        42

បាត់ដំបង​ ៖ ​បើទោះបី​ទឹកស្ទឹង​សង្កែ មិនទាន់​ឡើងដល់​កម្រិត​ប្រកាស អាសន្ន ប៉ុន្តែ​អាជ្ញាធរខេត្ត បាន​អំពាវនាវ​ឱ្យ ប្រជាពលរដ្ឋ រស់​នៅ​តាម​ដងស្ទឹង ​មានការ​ប្រុងប្រយ័ត្ន​ជានិច្ច ព្រោះ​ទឹក​នៅ​ប៉ែក​ខាងលើ​កំពុង​ហក់​ឡើង ​ហើយ​អាជ្ញាធរខេត្ត​ ក៏បាន​ត្រៀម​រួចរាល់​ដែរ​នូវ​ទីទួល​សុវត្ថិភាព​ជាង​២០០​កន្លែង និង​សម្ភារ​ទប់ទឹក​។


លោក ឡុង ផល្គុន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង បាន​ប្រាប់​BTV នៅ​ព្រឹក ថ្ងៃទី​២៣ ខែកញ្ញា នេះ​ថា គិត​ត្រឹម​នៅ​ជិត​ថ្ងៃ​ត្រង់នេះ ​ទឹកស្ទឹង​សង្កែ ឡើង​មិនទាន់​ដល់​១០​ម៉ែត្រ​នោះទេ ប៉ុន្តែ​វា​អាច​នឹង​ឡើង​លើស​១០​ម៉ែត្រ ហើយ​កម្រិត​ទឹក ដែល​ទម្លាក់​ពី​ទំនប់​កង្ហត់ ​ក៏​មិនអាច​ឈានដល់ ​ចំណុច​ប្រកាស​អាសន្ន​នោះដែរ​។


លោក​ បាន​បន្តថា ចំពោះ​កម្រិត​ទឹក ដែល​ត្រូវ​ទម្លាក់​មក​ចំនួន​៤​ទ្វារ ដែល​ចំនួន​នេះ​គឺ​ធម្មតា ​ហើយ ចំពោះ​កម្រិត​ទឹក ដែល​ឈាន​ដល់​ចំណុច​ប្រកាស​អាសន្ន គឺ​១៤​ម៉ែត្រ​៨០ ឬ​១៥​ម៉ែត្រ ​ហើយ​រហូតមកដល់ ពេលនេះ ​ទឹកជំនន់​នៅ​មិនទាន់​បង្ក​ផល​ប៉ះពាល់​លិចលង់​ផ្ទះ ​ឬ​ដំណាំ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។


ទឹកភ្លៀង​ធ្លាក់​ច្រើន ប៉ុន្មាន​ថ្ងៃ​មកនេះ​នេះ ​នៅ​ប្រភពទឹក​ខាងលើ ​មាន​ដូចជា​ស្ទឹង​ប​ឡាង ​ឬ​ហៅ ស្ទឹង​សំឡូត​ចាស់ ​ស្ទឹង​គ្រញូង និង​ស្ទឹង​ប៉ៃលិន មាន​ទឹក​ច្រើន ​និង​បាន​ហូរ​ចូល​ទៅ​ទំនប់​ពហុ​បំណង​សេក សក ហើយ​ធ្វើ​ឲ្យ​កម្ពស់​ទឹក​មាន​កើន​ឡើង​ខ្ពស់​ ដោយ​ខ្លាច​មាន​ផល​ប៉ះពាល់​នៅ​ប៉ែក​ខាងលើ​ខ្លាំង ជំនាញ ​បាន​បើកទ្វារ​ទឹក​នៅ​ទំ​បន់​សេក​សក ​ទម្លាក់​មក​ទំនប់​ក​ង្ហ​ត់ និង​បើកទ្វារ​ទឹក​បន្ត​តាម​ប្រឡាយ​មេ​នានា រួមទាំង​ស្ទឹង​សង្កែ​។


ឆ្នាំនេះ ស្ទឹង​សង្កែ ទើប​ហក់​ឡើង​ខ្លាំង​លើក​ទី​១ ខណៈ​រាល់​ឆ្នាំ​គិត​ត្រឹម​រយៈពេល​ដូចគ្នា ​គឺមាន​ទឹក ជំនន់​ហក់​ឡើង​ច្រើនដង​នៅក្នុង​ស្ទឹង ដោយ​ទឹកជំនន់​នោះ​តែង​បង្ក​ការប៉ះពាល់​ដល់ផ្ទះ ​និង​ដំណាំ​របស់ ប្រជាពលរដ្ឋ ស្ថិតនៅ​ជាប់​នឹង​ដងស្ទឹង​ដ៏​ធំ​មួយ​នេះ​ផងដែរ ​ពិសេស​នៅ​ស្រុក​ឯក​ភ្នំ ព្រោះ​នៅ​ជិត​បឹង​ទន្លេ សាប​៕


​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm