ការតវ៉ារបស់កម្មករនាវា បង្កការរំខាននៅកំពង់ផែអាមេរិក ខណៈកូដកម្មឈានចូលដល់ថ្ងៃទីបី

2024/10/03 10:42:12 pm        61

កប៉ាល់ដឹកទូកុងតឺន័រជាច្រើនបានតម្រង់ជួរយ៉ាងកកស្ទះនៅខាងក្រៅកំពង់ផែសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ (០៣ តុលា) នេះ ខណៈការតវ៉ារបស់កម្មករនាវាដ៏ធំបំផុតក្នុងរយៈពេលជិតកន្លះសតវត្សរ៍មកនេះ បានឈានចូលថ្ងៃទី៣ របស់ខ្លួន ដែលរារាំងការទម្លាក់ទំនិញ និងគំរាមកំហែងដល់កង្វះខាតការផ្គត់ផ្គង់ រាប់ចាប់ពីផ្លែចេក រហូតដល់គ្រឿងបន្លាស់រថយន្ត។

ពុំមានការចរចាណាមួយត្រូវបានកំណត់ពេលរវាងសមាគមកម្មករកំពង់ផែអន្តរជាតិ ឡងស្ហ័រមែន (Longshoremen) ឬហៅថា ILA និងនិយោជកទេ ប៉ុន្តែបណ្ដាម្ចាស់កំពង់ផែដែលស្ថិតក្រោមសម្ពាធពីសេតវិមានឱ្យដំឡើងប្រាក់ឈ្នួលរបស់កម្មការដើម្បីចុះកិច្ចព្រមព្រៀងមួយនោះ បានផ្តល់សញ្ញាកាលពីល្ងាចថ្ងៃពុធថា ពួកគេបើកចំហចំពោះកិច្ចពិភាក្សាថ្មី។

យ៉ាងហោចណាស់មានកប៉ាល់ដឹកទូកុងតឺន័រចំនួន ៤៥គ្រឿងដែលមិនអាចទម្លាក់ទំនិញ បានបោះយុថ្កាចតនៅខាងក្រៅកំពង់ផែឆ្នេរភាគខាងកើត (East Coast) និងឆ្នេរឈូងសមុទ្រ (Gulf Coast) ដែលរងការតវ៉ាកាលពីថ្ងៃពុធ ពោលគឺកើនឡើងពីចំនួន ៣ដង មុនពេលកុដកម្មចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នេះបើយោងតាមទីភ្នាក់ងារតាមដានសង្វាក់ផ្គត់ផ្គង់ អេវើស្រ្ទីម អាន់ណាលីធីកស៍ (Everstream Analytics)។

ជម្រើសមួយដើម្បីបញ្ចៀសការកកស្ទះនេះគឺការធ្វើដំណើរទៅកាន់កំពង់ផែឆ្នេរភាគខាងលិច (West Coast) នៅផ្នែកម្ខាងទៀតនៃប្រទេស ដោយទំនងជាប្រើប្រាស់ព្រែកជីកប៉ាណាម៉ា ហើយជាការធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ដែលនឹងបង្កើនថ្លៃដើម និងបន្ថែមពេលជាច្រើនសប្តាហ៍នៃការដឹកជញ្ជូន។ 

សហជីព ILA បានចាប់ផ្តើមកូដកម្មរបស់ខ្លួនដោយកម្មករកំពង់ផែចំនួន ៤៥.០០០នាក់ពីរដ្ឋ ម៉េន (Maine) ទៅកាន់រដ្ឋតិចសាស់ (Texas) ដែលជាការបញ្ឈប់ដ៏សំខាន់លើកដំបូងចាប់តាំងពីឆ្នាំ១៩៧៧មក កាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចពិភាក្សាការងាររយៈពេល ៦ឆ្នាំថ្មីជាមួយក្រុមនិយោជកនៃសម្ព័ន្ធផ្លូវទឹក (USMX) របស់អាមេរិក បានបែកបាក់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        74
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        72
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm