ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ មានទេសចរជាតិ-អន្តរជាតិដើរកម្សាន្តជិត ២លាននាក់

2024/10/04 05:59:12 pm        159

តាមរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ​ទី០១ ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ គោលដៅទេសចរណ៍តាមបណ្តាខេត្ត រាជធានី​ទទួល​បាន​ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តប្រមាណ ១លាន៨សែននាក់ ក្នុងនោះ​ទេសចរ​អន្តរជាតិ​មាន​ប្រមាណជិត ៤ម៉ឺននាក់ ។

របាយការណ៍ បានបញ្ជាក់ថា គោលដៅទេសចរណ៍តាមបណ្តាខេត្តរាជធានី ដែលទទួល​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្តច្រើនជាងគេ លំដាប់ទី១ គោលដៅទេសចរណ៍ខេត្តបាត់ដំបង ទទួល​បាន​ភ្ញៀវជាតិ-​អន្តរជាតិទស្សនាប្រមាណជិត ២២ម៉ឺនាក់ ទី២ ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ទស្សនា​ប្រមាណជិត ១៨ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ ជិត៨ពាន់នាក់ ទី៣ ខេត្ត​ព្រះសីហនុ ទទួលបានភ្ញៀវទស្សនា ជិត១៧ម៉ឺននាក់ ក្នុងនោះទេសចរបរទេស ប្រមាណជិត​៥​ពាន់​នាក់ ទី៤ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទស្សនា ជាង១៥ម៉ឺននាក់ ទី៥ ខេត្តកំពត ទទួលភ្ញៀវ​ទស្សនាប្រមាណជាង១២ម៉ឺននាក់ ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងថា សភាពការណ៍​សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃ​សេវា​ទេសចរណ៍នានា មានភាពល្អប្រសើរ កម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈ​បញ្ជាការ​ឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម បន្តថា បន្ថែមលើនេះ តាមគោលដៅ​ទេសចរណ៍​ខេត្ត​មួយចំ​នួន​បាន​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ជាពិសេស​ព្រឹត្តិការណ៍​បុណ្យ​អុំទូក​បណ្តែត​ប្រទីប ព្រឹតិ្តការណ៍ទេសចរណ៍​ជំនឿ​ព្រះពុទ្ធ​សាសនា​ដែល​មាន​ការ​ចូលរួម​ពី​ទេសចរ​បរទេស​ផង​ដែរ ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅ​ទេសចរណ៍​សំខាន់​ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូន​ប្រជា​ពលរដ្ឋ​ដើរ​កម្សាន្តយ៉ាងច្រើនកុះករ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        81
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm