IOC ប្រកាស​ថា​ អូឡាំពិក​រដូវរងា​ទីក្រុង​ប៉េកាំង​ឆ្នាំក្រោយ​មិន​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​បរទេស​ចូល​ទស្សនា​

2021/09/30 08:55:24 pm        416

អូឡាំពិក៖ ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ IOC បានប្រកាស​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ឆ្នាំក្រោយ នឹង​ប្រព្រឹត្តិ​ទៅដោយ​មិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ក្រៅ​ស្រុក​ចូល​ទស្សនា​ឡើយ​។

​​អត្ត​ព​លិ​ក មន្ត្រី​បច្ចេកទេស រួមទាំង​មនុស្ស​ពាក់ព័ន្ធ​ទាំង​អស់ពី​ក្រៅ​ស្រុក​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ២១ថ្ងៃ ​ប្រសិនបើ​ពួកគេមិនបាន​ចាក់​វ៉ាក់សាំង​ពេញលេញ​។ ​​ការធ្វើ​តេស្ត​រក​មេរោគ Covid-19 ក៏​នឹងត្រូវ​ធ្វើឡើង​ជាប្រចាំ​ថ្ងៃ​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក្តី ខណៈ​គ្មាន​សំបុត្រ​លក់​សំរាប់​អ្នកទស្សនា​មកពី​ក្រៅប្រទេស​ឡើយ​។​ ​មិន​ត្រឹមតែ​អ្នកទស្សនា​ពី​បរទេស​ទេ សូម្បី​ក្រុមគ្រួសារ​អត្ត​ព​លិ​ក​ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទស្សនា​ដែរ​។​

​​គណៈកម្មាធិការ​អូឡាំពិក​ចិនគ្រោង​រឹតបន្តឹង​ប្រព័ន្ធ​សុខភាព​របស់ខ្លួន ​អំឡុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងានេះតឹងរ៉ឹង​ជាង​នៅពេល​ជប៉ុន​ធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិក​កន្លង​មកទៀត​។​ ​​ព្រឹត្តិការ​ណ៍​នៅ​ទីក្រុង​ប៉េកាំង​ឆ្នាំ​ក្រោយនេះ នឹង​ជា​ព្រឹត្តិការណ៍​របស់​អូឡាំពិក​ទី២ ដែល​គ្រោង​ធ្វើឡើង​នៅក្នុង​បរិបទ Covid-19 បន្ទាប់ពី​អូឡាំពិក​រដូវក្តៅ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​បានបញ្ចប់​ដោយ​ជោគជ័យ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm