ពលរដ្ឋអូទ្រីសរាប់ពាន់នាក់ តវ៉ាប្រឆាំងក្រុមស្តាំនិយមជ្រុល មុនការចរចាបង្កើតក្រុមចម្រុះ

2024/10/04 06:23:55 pm        60

ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅទីក្រុងវីយែន កាលពីថ្ងៃព្រហស្បតិ៍ (០៣ តុលា) ដើម្បីជំរុញឱ្យគណបក្សនយោបាយរបស់ប្រទេសអូទ្រីស ជាពិសេសក្រុមអភិរក្សនិយមដែលកំពុងកាន់អំណាច កុំឱ្យចូលរួមរដ្ឋាភិបាលជាមួយគណបក្សសេរីភាព (FPO) ស្តាំនិយមជ្រុល បន្ទាប់ពីបក្សនេះបានឈ្នះការបោះឆ្នោតសកលជាលើកដំបូងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។

បក្សស្តាំនិយមជ្រុល FPO ទទួលបានសំឡេងឆ្នោត ២៩% ក្នុងការឈ្នះជាប្រវត្តិសាស្ត្រសម្រាប់គណបក្សរិះគន់សហភាពអឺរ៉ុប និងងាកទៅខាងរុស្ស៊ីមួយនេះ ដែលបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ក្រោមអ្នកដឹកនាំដែលធ្លាប់ជាសមាជិកសភារបស់ក្រុមណាហ្ស៊ី។ ទោះជាយ៉ាងនេះក្តី ដោយមិនទទួលបានសំឡេងភាគច្រើនដាច់ បក្ស FPO នឹងត្រូវបង្កើតក្រុមចម្រុះដើម្បីដឹកនាំរដ្ឋាភិបាលជាលើកដំបូង។

មានតែបក្សប្រជាជន (OVP) អភិរក្សនិយមប៉ុណ្ណោះ ដែលបើកចំហសម្រាប់សម្ព័ន្ធភាពក្រុមចម្រុះ ក្នុងលក្ខខណ្ឌថាមេដឹកនាំបក្ស FPO គឺលោក ហើប៊ឺត ឃីកខល (Herbert Kickl) មិនចូលជាផ្នែកមួយនៃរដ្ឋាភិបាល ប៉ុន្តែបក្សស្ដាំនិយមជ្រុលមួយនេះបដិសេធ។

អ្នករៀបចំការតវ៉ាម្នាក់បានប្រាប់ទូរទស្សន៍ Puls 24 ខណៈហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅមុខសាកលវិទ្យាល័យវីយែនថា “យើងចង់បញ្ជាក់ឱ្យច្បាស់ថាសូមឱ្យបក្សអភិរក្សនិយម OVP កុំចូលទៅក្នុងកិច្ចព្រមព្រៀងក្រុមចម្រុះជាមួយក្រុមស្ដាំនិយមជ្រុល”។ ក្រុមអ្នកតវ៉ាបានគ្រវីទង់ជាតិ និងបដាដែលមានពាក្យតវ៉ាដូចជា “ការពារលទ្ធិប្រជាធិបតេយ្យ”។

លោកប្រធានាធិបតី អាឡិចសានឌឺ វ៉ាន ដឺបេលែន (Alexander Van der Bellen) ដែលមើលការខុសត្រូវលើការបង្កើតរដ្ឋាភិបាល គ្រោងនឹងជួបជាមួយថ្នាក់ដឹកនាំនៃគណបក្សសភាទាំងអស់ ដោយចាប់ផ្តើមពីមេដឹកនាំបក្សស្ដាំនិយមជ្រុលគឺលោក Kickl នៅថ្ងៃសុក្រនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        12
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm