ភ្ញៀវទេសចរជាតិបានមកកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិខេត្តកំពង់ឆ្នាំង ជាង២៥ម៉ឺននាក់ ក្នុងឱកាសភ្ជុំបិណ្ឌ

2024/10/04 06:41:43 pm        199

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០២៤ថា ភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ឆ្នាំង នារដូវបុណ្យ​ភ្ជុំ​បិណ្ឌ​​​​ឆ្នាំ​២០២៤នេះ មានប្រមាណជាង២៥ម៉ឺននាក់។ ការមកលេងច្រើនបែបនេះបញ្ជាក់ថា ប្រជា​ពលរដ្ឋ​បានជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានថែរក្សាសុខសន្តិភាព និង​សណ្តាប់​ធ្នាប់បានល្អ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តអោយដឹងថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសមានសុខសន្តិភាពពេញបរិបូណ៌ រីក​ចម្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍តែម្តង។ ខេត្តកំពង់ឆ្នាំងនៅ​ក្នុ​ង​ឆ្នាំ​២០២៤​នេះ មានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត​នៅស្រុកកំណើត ក៏ដូចជា​បង​ប្អូន​ភ្ញៀវ​ទេសចរ​មកកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិនានា មានចំនួន​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់​។ នៅរមណីយដ្ឋានធម្មជាតិគង្គា ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងវិញ ភ្ញៀវទេសចរ​ជាតិ​បាន​ទៅ​លេងកម្សាន្ត​ច្រើនកុះករនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះដែរ ដោយឡែក​នៅ​តាម​បណ្តា​រមណីយ​ដ្ឋាន​នានាផ្សេងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង មានភ្ញៀវ​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់​រហូត​ខេត្ត​កំពង់ឆ្នាំង ទទួលភ្ញៀវបានជាង២៥ម៉ឺននាក់។ 

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង​បានអំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែលកំ​ពុង​ប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន បើទោះ​បី​ប្រើ​ប្រាស់​នូ​​វមធ្យោបាយធ្វើដំណើរបែបណាក៏ដោយ។ ម្យ៉ាងវិញទៀត សូមធ្វើដំណើរ​ប្រកប​ដោយ​ក្តី​រីករាយ​នៅគ្រ​ប់ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត ៕ កាំង ហុង វាស្នា 

អត្ថបទដែលទាក់ទង

កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់
2026/07/14 07:51:03 pm        722
អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​
2026/07/10 09:38:08 pm        227
ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា
2026/06/30 08:57:14 pm        356

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm