ប្រមុខសម្ព័ន្ធយោធាណាតូថ្មី ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីបង្ហាញពីការគាំទ្រ

2024/10/04 06:50:19 pm        140

ប្រមុខសម្ព័ន្ធយោធាណាតូថ្មី លោក Mark Rutte ដែលបានចូលកាន់តំណែងមិនដល់មួយសប្តាហ៍ផង លោកបានឆ្លៀតឱកាសទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្ររបស់លោក។

លោក Rutte បានជួបពិភាក្សាជាមួយប្រធានាធិបតី លោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបានសន្យាថា នឹងជួយជ្រោមជ្រែងជំនួយរបស់ប្រទេសលោកខាងលិច។

លោក Rutte និយាយថា «ខ្ញុំមកអ៊ុយក្រែន នៅពេលចាប់ផ្តើមអាណត្តិរបស់ខ្ញុំ ដើម្បីបញ្ជាក់ឱ្យច្បាស់ចំពោះអ្នក ប្រជាជនអ៊ុយក្រែន និងអ្នកគ្រប់គ្នាដែលកំពុងឃ្លាំមើលថា សម្ព័ន្ធយោធាNATO ឈរនៅជាមួយអ៊ុយក្រែន»។ លោក Zelenskiy បានស្នើដដែលៗនូវសំណើរបស់លោក សម្រាប់សម្ព័ន្ធណាតូ ដើម្បីផ្តល់ឲ្យកងកម្លាំងរបស់លោក នូវអាវុធរយៈចម្ងាយឆ្ងាយ។

លោក Zelenskiy និយាយថា អ្វីដែលយើងត្រូវការនៅក្នុងតំបន់របស់យើង គឺការប្តេជ្ញាចិត្តបន្ថែមទៀតពីសំណាក់ដៃគូរបស់យើងដើម្បីនាំទៅរកការបញ្ចប់ភេរវកររុស្ស៊ី។ យើងនឹងបន្តសុំដល់ដៃគូរបស់យើងនូវតម្រូវការក្នុងការបាញ់ទម្លាក់មីស៊ីល និងយានដ្រូនរបស់រុស្ស៊ី។

លោក Zelenskiy បានពន្យល់ពីគំនិតរបស់លោកសម្រាប់ការបញ្ចប់សង្រ្គាម ជាផ្នែកមួយនៃអ្វីដែលលោកហៅថា «ផែនការជ័យជម្នះ»។ លោកសង្ឃឹមថា នឹងប្រមូលបានការគាំទ្រ នៅពេលដែលលោកជួបជាមួយមេដឹកនាំមកពីជាង ៥០ ប្រទេស នៅសប្តាហ៍ក្រោយ ក្នុងប្រទេសអាល្លឺម៉ង់។

ការព្រមានអំពីការវាយឆ្មក់តាមអាកាស ត្រូវបានចេញពីរលើក ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ខណៈប្រមុខសម្ព័ន្ធយោធាណាតូ លោក Mark Rutte បានទៅដល់ទីក្រុង គីវ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ចាប់តាំងពីបានក្លាយជាអគ្គលេខាធិការថ្មីរបស់សម្ព័ន្ធយោធាណាតូ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm