អ្នកនាំពាក្យ៖ ភ្ជុំ៣ថ្ងៃ ស្ថានភាពសន្តិសុខមានភាពល្អប្រសើរ ពលរដ្ឋធ្វើបុណ្យ និងដើរកម្សាន្ត​ដោយភាពរីករាយ

2024/10/04 08:02:30 pm        325

ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងថា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤ ស្ថានភាព​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ មានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋបានទៅធ្វើបុណ្យនៅតាមវត្តអារាម ឬទី​សក្ការ​បូជានានា និងដើរកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ ប្រកបដោយភាពសប្បាយរីករាយ និង​សន្តិសុខល្អ ។

ថ្លែងប្រាប់ BTV នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា ថ្ងៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋបានធ្វើដំណើរទៅស្រុកកំណើតជួបជុំគ្រួសារ ការនាំយក​ចង្ហាន់​ទេយ្យ​ទាន​ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាម ឬតាមទីបូជនីយដ្ឋានផ្សេងៗ ក្រោមបរិយាកាស​កក់ក្ដៅ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបន្តថា ជាពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើរ​លេងកម្សាន្តនៅតំបន់រមណីយដ្ឋាននៅទូទាំងប្រទេស នៅប្រមាណជាង ១ពាន់គោលដៅ ប្រក​ប​ដោយការសប្បាយរីករាយ គ្មានអ្វីជាការព្រួយបារម្ភ ចំពោះបញ្ហាអសន្តិសុខនោះទេ។

ឧត្តម​សេនីយ៍ឯក ឆាយ គឹមឃឿន បានបន្ថែមថា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មាន​ការ​ថយ​ចុះ​ចំនួន ២៤លើក ស្មើនឹង ៤១ភាគរយ ខណៈឆ្នាំនេះកើតឡើង ៣៤លើក ហើយឆ្នាំមុន​កើត​ឡើង ៥៨លើក តែគួរឲ្យសោកស្ដាយអ្នកស្លាប់ឆ្នាំនេះមានរហូតដល់ ៣០នាក់ កើនឡើងចំនួន ៨នាក់ បើធៀបនឹងឆ្នាំមុន៕ អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        145
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm