នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយដោយសេវាកម្មសារព័ត៌មានរបស់សេតវិមាន មេដឹកនាំនៃក្រុមប្រទេស (G7) បានអំពាវនាវឲ្យភាគីទាំងអស់នៃជម្លោះនៅមជ្ឈិមបូព៌ា បង្ហាញការអត់ធ្មត់ និងបន្ធូរបន្ថយភាពតានតឹង។

សេចក្តីថ្លែងការណ៍ បាននិយាយថា៖«វដ្តដ៏គ្រោះថ្នាក់នៃការវាយប្រហារ និងការសងសឹកហានិភ័យជំរុញឲ្យមានការកើនឡើងភាពតានតឹងមិនអាចគ្រប់គ្រងបាននៅមជ្ឈិមបូព៌ា ដែលមិនមានការចាប់អារម្មណ៍ពីនរណាម្នាក់ឡើយ។ ដូច្នេះហើយ យើងសូមអំពាវនាវឲ្យអ្នកចូលរួមក្នុងតំបន់ទាំងអស់ ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងដោយមានការអត់ធ្មត់។ យើងលើកទឹកចិត្តឲ្យភាគីទាំងអស់ចូលរួមដោយស្ថាបនា ដើម្បីកាត់បន្ថយការកើនឡើងភាពតានតឹង នាពេលបច្ចុប្បន្ននេះ»។
មេដឹកនាំទាំងនោះ បានធ្វើការអំពាវនាវរបស់ពួកគេជាថ្មី ឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា និងការដោះលែងដោយគ្មានលក្ខខណ្ឌនូវចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានចាប់ដោយចលនាហាម៉ាសនៅប៉ាឡេស្ទីន។ ពួកគេក៏បានលើកឡើងពីតម្រូវការសម្រាប់ការបញ្ឈប់អរិភាព នៅក្នុងប្រទេសលីបង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលស្របតាមសេចក្តីសម្រេចលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ និងបានជំរុញឲ្យតួអង្គទាំងអស់ «ការពារប្រជាជនស៊ីវិល»។
ពួកគេក៏បាននិយាយផងដែរថា ពួកគេនឹងបន្តទំនាក់ទំនងជិតស្និទ្ធជាមួយតួអង្គទាំងអស់ នៅមជ្ឈិមបូព៌ា ដើម្បីបន្ធូរបន្ថយស្ថានការណ៍នេះ។
ក្នុងអំឡុងពេលនៃសន្និសីទបន្ទាន់របស់ពួកគេ កាលពីថ្ងៃទី ២ ខែតុលា មេដឹកនាំ G7 បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល និងបានអំពាវនាវឲ្យមានដំណោះស្រាយការទូត។