ទេសរដ្ឋមន្រ្តី លី ធុជ៖ ការងារចំពោះមុខរបស់យើង គឺការទប់ស្កាត់កុំឲ្យមានពិការភាពបន្តទៀត និងលើកកម្ពស់ជីវភាព រស់នៅជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង​

2021/09/30 10:01:46 pm        436

ភ្នំពេញ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ដែលបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ព្រមទាំងមានការអញ្ជើញចូមរួមពីក្រសួង/ស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ(KOICA, DFAT, New Zealand) ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ (កាកបាទក្រហមកម្ពុជា មូលនិធិជនពិការ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា អង្គការ UNDP, UNICEF, ICRC, H&I, Exceed World Wide, ACCESS, VIC, SBCF, ISU និង GICHD ប្រតិបត្តិរករបោសសម្អាតមីនជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធដទៃទៀត។

សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីធ្វើការតាមដានសកម្មភាពលើកិច្ចការងារជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាការផ្តល់សេវាកម្មនានា ដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្រុមគ្រួសាររបស់ពួកគេ និងជនមានពិការភាពទូទៅពីគ្រប់ភាគីពាក់ព័ន្ធ និងដើម្បីជួយជម្រុញលើកទឹកចិត្តដល់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ឱ្យគិតគូររៀបចំកម្មវិធីជួយដល់កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃការរស់នៅ និងបញ្ចូលពួកគេទៅក្នុងសង្គម។លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្តល់នូវទឹកចិត្តអាណិតអាសូរសណ្តោសប្រណី និងយកចិត្តទុកដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានពិការភាព ដោយពុំឲ្យមានការរើសអើងឡើយ ជាពិសេសជួយដល់ការងារមនុស្សធម៌ដល់ជនមានពិការភាពគ្រប់បែបយ៉ាងតាមរយៈការផ្តល់ជាប្រាក់ឧបត្ថម្ភ ផ្តល់ប័ណ្ណក្រីក្រ ផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃ ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ដីសង្គមកិច្ច និងការសាងសង់លំនៅដ្ឋានសមរម្យសម្រាប់ពួកគាត់និងក្រុមគ្រួសារ។

លោកបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្កើតនូវច្បាប់លើកកម្ពស់សិទ្ធិជនពិការ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ និងជម្រុញឲ្យគ្រប់ក្រសួង/ស្ថាប័ន ក៏ជាវិស័យឯកជនទាំងអស់ត្រូវលើកទឹកចិត្ត និងជ្រើសរើសយកបងប្អូនមានពិការភាពឲ្យអាចមានលទ្ធភាពចូលបម្រើការងារ ផងដែរ។

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រៅជូនចំពោះប្រទេសជាមិត្ត ដែលបានផ្តល់នូវទឹកចិត្តមេត្តាធ៌ម ករុណា ចូលរួមជួយដល់ប្រជាពលរដ្ឋមានពិការភាព ក៏ដូចជាអង្គការសង្គមស៊ីវិលដែលបានជួយដល់ការផលិតអាវយវសិប្បនិមិត្ត និងការគាំពារសុខមាលភាព និងជីវភាពរស់នៅរបស់ពួកគាត់។

លោកទេសរដ្ឋមន្រ្តី តែងតែជំរុញ និងលើកទឹកចិត្តដល់បងប្អូនមានពិការភាព មិនមែនមានន័យថា អសមត្ថភាពទេ ហើយបានបញ្ជាក់បន្ថែមអំពីការងារចំពោះមុខរបស់យើង គឺការទប់ស្កាត់កុំឲ្យមានពិការភាពបន្តទៀត និងលើកកម្ពស់ជីវភាពរស់នៅជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង ដោយត្រូវ ទី១.ជំរុញ​ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឲ្យអស់ពីប្រទេសកម្ពុជា ទី២.បន្តផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន/សំណល់ជាតិផ្ទុះពីសង្រ្គាម និងទី៣.ត្រូវបន្តបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ និងចំណេះដឹងដល់បងប្អូនមានពិការភាព និងក្រុមគ្រួសារ ដើម្បីឲ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់។

ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ៣៤នាក់ (ស្លាប់ ១០នាក់ របួស ១៨នាក់ និងពិការអវៈយវៈ ៦នាក់) តួលេខនេះបង្ហាញពីការថយចុះ ៣៨% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៥៥នាក់។

ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបន្តលើកឡើងថា សិក្ខាសាលានេះ គឺជាវេទិកាសម្រាប់ជួបជុំរវាងអ្នកផ្តល់សេវាកម្មនានា ជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្រ្គាម និងអ្នករៀបចំគោលនយោបាយ និងសហគមន៍ផ្តល់ជំនួយបានជួបពិភាក្សាគ្នាលើបញ្ហាប្រឈម ក្នុងការអនុវត្តការងារការចែករំលែកចំណេះដឹង បទពិសោធន៍ និងរួមគ្នាដោះស្រាយបញ្ហា ក្នុងន័យជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្រ្គាម ក្រុមគ្រួសាររបស់ពួកគាត់ និងជនមានពិការភាពទូទៅ។

លោកទេសរដ្ឋមន្រ្ទី បានសំណូមពរឲ្យអង្គសិក្ខាសាលាទាំងមូល ត្រូវពិភាក្សាគ្នាឲ្យបានផុសផុលដើម្បីទទួលបាននូវធាតុចូលបន្ថែមសម្រាប់រៀបចំគោលនយោបាយ គោលការណ៍ និងកែលំអនូវសកម្មភាពរបស់យើង ក្នុងន័យជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងផ្នែកពិការភាព។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm