មនុស្សរាប់ពាន់នាក់ ភៀសខ្លួនចេញពីការសម្លាប់របស់ក្រុមជនអន្ធពាល នៅហៃទី

2024/10/04 10:43:09 pm        46

សារព័ត៌មានក្នុងស្រុក Le Nouvelliste បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១១ នាក់ បានស្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារមួយនៅពេលយប់ ក្នុងទីក្រុងរបស់ប្រទេសហៃទី ធ្វើឡើងដោយក្រុមជនអន្ធពាល Gran Grif ខណៈក្រុមជនអន្ធពាលប្រដាប់អាវុធ កំពុងពង្រីកឥទ្ធិពលរបស់ពួកគេពីរដ្ឋធានី។

សារព័ត៌មាន Le Nouvelliste រាយការណ៍ថា ប្រជាជនរាប់ពាន់នាក់ បានចាកចេញពីទីក្រុង Pont-Sonde មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានី ដើម្បីស្វែងរកទីជ្រកកោននៅក្នុងទីក្រុងឆ្នេរសមុទ្រ Saint-Marc។ 

ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍ថា ចំនួនអ្នកស្លាប់អាចមានចំនួនដល់រាប់សិបនាក់។ នគរបាលជាតិរបស់ប្រទេសហៃទី បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សច្រើននាក់ត្រូវបានសម្លាប់ និងរងរបួសធ្ងន់ នៅក្នុងការវាយប្រហារនេះ ប៉ុន្តែពុំបានប្រាប់ពីចំនួនឡើយ។ 

នគរបាលនិយាយថា ភ្នាក់ងារមកពីអង្គភាពយុទ្ធសាស្ត្រប្រឆាំងក្រុមជនអន្ធពាល ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ។

ក្រសួងយុត្តិធម៌របស់ប្រទេសហៃទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នគរបាលត្រូវបានណែនាំជាផ្លូវការឱ្យស្តារសណ្តាប់ធ្នាប់ឡើងវិញ និងទប់ស្កាត់រាល់អំពើភេរវកម្មដែលរីករាលដាល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        194
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        234
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm