ប្រព័ន្ធផ្សព្វផ្សាយ៖ រុស្ស៊ីបានបោះបង់ការចរចាសន្តិភាព ហើយឥឡូវនេះស្វែងរកការបំផ្លាញអ៊ុយក្រែនទាំងស្រុង

2024/10/04 10:46:50 pm        178

ដោយលើកឡើងពីប្រភពមិនបញ្ចេញឈ្មោះដែលស្និទ្ធនឹងវិមានក្រឹមឡាំង អង្គភាពសារព័ត៌មានឯករាជ្យរុស្ស៊ី Explanatory Note បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបោះបង់ចោលពីការមាននូវក្តីសង្ឃឹមណាមួយ ដើម្បីទទួលបានដំណោះស្រាយយ៉ាងឆាប់រហ័ស ក្នុងប្រទេសអ៊ុយក្រែន តាមរយៈកិច្ចចរចាសន្តិភាព ហើយឥឡូវនេះ កំពុងផ្តោតខ្លាំងលើការបំផ្លិចបំផ្លាញរដ្ឋអ៊ុយក្រែនទាំងស្រុង។

រហូតមកដល់ពេលថ្មីៗនេះ ប្រភពនោះនៅតែជឿជាក់ថា ការបញ្ចប់សង្រ្គាម តាមរយៈការចរចា អាចធ្វើទៅបាន ជាពិសេសដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបង្ហាញពីឆន្ទៈ ក្នុងការធ្វើប្រជាមតិ ដើម្បីគាំទ្រដល់ការបញ្ចប់អរិភាព។ តែទោះបីជាយ៉ាងណាក្ដី បន្ទាប់ពីការលុកលុយយោធា នាពេលថ្មីៗនេះរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk បានចាប់ផ្តើម ខណៈពេលដែលការពិភាក្សាមិនផ្លូវការ អំពីសន្និសីទសន្តិភាព កំពុងដំណើរការ សម្ទុះបានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយនាំទៅដល់ការមានគោលដៅដ៏សំខាន់ថ្មី សម្រាប់លោក Putin នោះគឺការបំផ្លិចបំផ្លាញរដ្ឋអ៊ុយក្រែនទាំងស្រុង។

យោងតាមសារព័តមាន Explanatory Note បានបន្តទៀតថា ប្រភពមានសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការចរចារ នៅដំណាច់រដូវក្តៅ ដែលជំរុញដោយកត្តាផ្សេងៗ ក្នុងរួមទាំងការផ្លាស់ប្តូរអ្នកទោសសំខាន់ៗ និងការពិភាក្សា រវាងមន្ត្រីយោធាពីភាគីទាំង២។ គួរកត់សម្គាល់ថា ប្រភពនានាបានរំពឹងថា នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីកំណត់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលត្រូវបានវិមានក្រឹមឡាំងយល់ឃើញថា ជាជំហានអំណោយផលឆ្ពោះទៅរកសន្តិភាព។ ការរៀបចំទាំងនេះត្រូវបានត្រៀមបញ្ចប់ នៅប្រទេសកាតា នាចុងខែសីហា ដែលអាចបើកផ្លូវឲ្យមានការកាត់បន្ថយភាពតានតឹងកាន់តែទូលំទូលាយឡើង។

តែសារព័តមាន Explanatory Note បានបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីការសម្រេចចិត្តរបស់អ៊ុយក្រែន ក្នុងការបើកការវាយលុកចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ ការលុកលុយនេះបានធ្វើឲ្យលោក Putin ក្រេវក្រោធ ដោយលោកបានបកស្រាយពីសកម្មភាពរបស់ទីក្រុងគីវថា ជាការក្បត់ ចំពោះកិច្ចពិភាក្សា។ ហើយបណ្តាញសារព័ត៌មាននេះ បានកត់សម្គាល់ថា ឥស្សរជនរុស្ស៊ីភាគច្រើន ដែលបើកចំហឲ្យមានការចរចារ បានពង្រឹងជំហររបស់ខ្លួនកាន់តែតឹងរ៉ឹងជាងមុន៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        11
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        36
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm