សហជីព និងកម្មករនិយោជិតនៅកម្ពុជា រំភើបយ៉ាងខ្លាំង ក្រោយពីកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក»

2024/10/04 11:51:47 pm        1.5 K

តំណាងសហជីពធំៗ និងតំណាងកម្មករនិយោជិតនៅកម្ពុជា បានអបអរសាទរ និងរំភើប​រីករាយ​យ៉ាង​ខ្លាំង​ដែល​កម្ពុជាបានបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើប​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» តាមរយៈ​ព្រឹត្តិការណ៍ ​Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានចូលរួមអបអរសាទរ និងសប្បាយ​រីករាយ​យ៉ាង​ខ្លាំងចំពោះកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្ត​ទំនើប​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលមានរថយន្ត​ចំនួន​ ១៧៩គ្រឿង។

លោកបន្តថា វាជាជោគជ័យថ្មីរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលបាន​បំបែក​ឯកទគ្គកម្ម​ថ្មី​បន្ថែមទៀត ហើយវាគឺជាកិត្តិនាម​ដ៏​អស្ចារ្យ​ថែម​ទៀត​សម្រាប់​មុខ​មាត់​ប្រទេស​កម្ពុជា។

មេសហជីព​រូបនេះបន្ថែមថា៖«ក្នុងនាមតំណាងសហជីព ខ្ញុំសូមចូលរួមអបអរសាទ​រចំពោះ​ព្រឹត្តិការណ៍ ​Gumball 3000 ដែលបានផ្តល់ផលចំណេញយ៉ាងច្រើនមហិមាដល់កម្ពុជា ទាំងវិស័យ​ទេសចរណ៍ ទាំងចរន្តសេដ្ឋកិច្ចជាតិ ទាំងកិច្ចការសប្បុរស ជាពិសេសបង្ហាញ​ទៅ​ពិភព​លោក​ឲ្យ​ឃើញ​ច្បាស់ពីសន្តិភាព សេរីភាព វប្បធម៌ បេតិកភណ្ឌ និងទឹកដីអច្ឆរិយ​នៃ​កម្ពុជា​យើង​»​។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចូលរួម​អបអរ​សាទរ​ចំពោះកា​របំបែកកំណត់ត្រាពិភពលោក (Guinness World Records) របស់កម្ពុជាតាមរយៈ​ការតាំងបង្ហាញ​រថយន្ត​ទំនើបដ៏​ធំបំផុត​ដែល​ត្រូវ​បានរៀប​ចំ​ដោយ​ក្រសួង​ទេសចរណ៍​នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាបតាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally។

លោកបន្តថា លើសពីសម្រស់ និងភាពសម្បូរបែបនៃរថយន្តទំនើបៗជាច្រើនគ្រឿងនៃព្រឹត្តិការណ៍ Gumball 3000 គឺព្រឹត្តិការណ៍នេះ​បា​ន​ផ្ដល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​យ៉ាង​ច្រើន​លើស​លប់​រួម​មាន កិត្តិយសកម្ពុជាលើឆាកអន្តរជាតិ ពិភពលោកកាន់តែស្គាល់កម្ពុជា ចំណូលសម្រាប់​វិស័យ​សេដ្ឋកិច្ច (ស្នាក់នៅ ហូបចុក ធ្វើដំណើរ ទិញវត្ថុអនុស្សាវរីយ៍) និងឱកាស​នៃកា​រ​វិនិយោគ​បន្ថែម​ទៀត​។

លោក រ៉ាវី បានបញ្ជាក់ថា៖«កម្ពុជាអាចចាប់យកឱកាសរៀបចំព្រឹត្តិការណ៍នេះបាន ក៏ដោយសារ​កម្ពុជា​មាន​សុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ល្អ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងអ្នកជ្រោម​ជ្រែង​ខ្នះ​ខ្នែង​យកព្រឹត្តិការណ៍នេះមកកម្ពុជា»។

ទន្ទឹមនឹងនេះ អ្នកស្រី ហង្ស កថា កម្មការិនីរោងចក្រ ស៊ូវៃ ហ្គាមិន បាននិយាយថា អ្នកស្រីចូលរួម​អបអរ​សាទរ និងពេញចិត្តយ៉ាងខ្លាំងចំពោះគណៈកម្មការរៀបចំកម្មវិធី រាជរដ្ឋាភិបាល និងអ្នកចូល​រួម​ទាំង​អស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីរួម​ចំណែក​ទ្រទ្រង់​សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបតាមរយៈកម្មវិធី Gumball 3000។

កម្មការិនីរូបនេះថា៖«តាមរយៈព្រឹត្តិការណ៍នេះផងដែរ ខ្ញុំក៏សូមថ្លែងអំណរ​គុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រម​ទាំង​បាន​ជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន»។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រារព្ធខួបរយៈពេល ២៥ឆ្នាំ នៃការបង្កើតឡើងព្រឹត្តិការណ៍ Gumball 3000 ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនជីបម៉ុង ដោយមាន​កិច្ច​សហការ​ពី​ក្រសួង​ទេសចរណ៍ផងនោះ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានសម្រេច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា។ ស្របជាមួយគ្នានោះ ក៏មានការរៀប​ចំ​ព្រឹត្តិការណ៍​បង្ហាញរថយន្តនៅមុខប្រាសាទអង្គរ ដើម្បីបំបែកកំណត់ត្រាពិភពលោកតែម្តង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm