NOCC ជំរុញ​សិក្ខាកាម​រៀន​វគ្គ​សាមគ្គី​អូឡាំពិក​ចូលរួម​យុទ្ធនាការ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2021/10/01 04:57:59 pm        73

​​ស៊ី​ហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​សិក្ខាកាមដែល​បាន​ចំណាយ​ពេលវេលា​សិក្សា ​ក្នុង​វគ្គ​សាមគ្គី​អូឡាំពិកស្ដីពី​រដ្ឋបាល​កីឡា ហើយ​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​សិក្ខាកាម​ទាំងអស់ចូលរួម​អភិ​វ​ឌ្ឍ​វិស័យ​កីឡា ពិសេស​ចូលរួម​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ការ​ថ្លែង​របស់​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានធ្វើ​ឡើង​ក្នុង​ពិធី​បិទ​វគ្គ​សាមគ្គី​អូឡាំពិកស្ដីពី​រដ្ឋបាល​កីឡាសម្រាប់​មន្ត្រី ថ្នាក់ដឹកនាំ​កីឡា គ្រូ​អប់រំ​កាយ និង​កីឡានៅ​ខេត្តតាកែវរយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃទី​២៧ រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ម្សិលមិញ ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ក្រោយ​បញ្ចប់​វគ្គ​នេះ សិក្ខាកាម​ត្រូវយក​ចំណេះដឹង​ថ្មីៗទៅ​ផ្សព្វផ្សាយ និង​ចែករំលែក​ដល់​មូលដ្ឋាន​របស់ខ្លួនដើម្បី​ជំរុញ​ការលេង​កីឡា ព្រោះនេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូលរួម មិនមែន​មានតែ​ថ្នាក់ដឹកនាំ មន្ដ្រី គ្រូ និង​កីឡាករ​-​កីឡាការិនី​នោះទេ។ ​អធ្យា​ស្រ័យ​ហេតុនេះ ឯកឧត្តម​បាន​លើកទឹកចិត្ត​ឲ្យ​សិក្ខាកាម​គ្រប់​រូបនេះ ត្រូវមាន​ស្មារតី​ចូលរួម​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ទាំងអស់គ្នា ទាំង​ការ​បំផុសសកម្មភាព​លេង​កីឡា និង​យុទ្ធនាការ​សង្គម​ផ្សេងៗ ដើម្បី​បង្ហាញ​ពី​ការត្រៀមខ្លួន​រួចរាល់ក្នុងការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ដ្រ និង​ឈានទៅរក​ភាពជោគជ័យ ក៏ដូចជា​លើកមុខ​មាត់ និង​កិត្តិយស​ជាតិតាមរយៈ​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ​ផងដែរ។​

​គួរ​ដឹងថា ក្នុង​វគ្គ​សាមគ្គី​អូឡាំពិកស្ដីពី​រដ្ឋបាល​កីឡានៅ​ខេត្តតាកែវគឺមាន​គ្រូឧទ្ទេស ៣​រូបបាន​ចូលរួម​ធ្វើ​បទ​បង្ហាញ រួមមាន​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​ចែករំលែក​លើ​មុខវិជ្ជា​ប្រវត្តិ​ចលនា​អូឡាំពិក រចនាសម្ព័ន្ធ អង្គការ​សាមគ្គី​អូឡាំពិក ការលេង​ដោយ​យុត្តិធម៌ ភាពជា​អ្នកដឹកនាំ ផែនការ​កម្មវិធី​ហ្វឹកហាត់​កីឡា និង​ផែនការ​ធ្វើដំណើរ​របស់​គណៈប្រតិភូ រួមទាំង​លោក​ព្រឹទ្ធបុរស​វេជ្ជបណ្ឌិត សុខ សារឿន ប្រធាន​គណៈកម្មកា​រ​វេជ្ជសាស្ត្រ​កីឡា អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក បឹង គឹម​តោ ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​-​និស្សិត​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡាក៏បាន​ចូលរួម​ចែករំលែក​លើ​មុខវិជ្ជា​សំខាន់ៗ​ក្នុង​វគ្គ​នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm