ក្មេងប្រុសស្រី២នាក់ បានបាត់ខ្លួនក្នុងហេតុការណ៍លិចទូក នៅទន្លេកំពង់ត្រឡាចក្រោម

2024/10/05 03:55:19 pm        853

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងចំរុះ ខិតខំស្វែងរកកុមារ២នាក់ ដែលបានបាត់ខ្លួន ក្នុងឧបទ្ទវហេតុលិចទូកក្នុងទន្លេ ស្ថិតក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា : ទូកដែលលិចនោះមានមនុស្សជិះ៤នាក់ (រួមទាំងអ្នកបើកបរ) ចេញដំណើរពីត្រើយខាងកើត ភូមិសំរិទ្ធជ័យ ដើម្បីឆ្លងមកត្រើយខាងលិច ភូមិកំពង់ត្រឡាចក្រោម ក្នុងបំណងទៅសម្រាន្តកំដរម្តាយដែលមានជំងឺ តែជាអកុសលនៅពេលទូកឆ្លងបានជិតពាក់កណ្តាលទន្លេ ក៏មានភ្លៀង និងខ្យល់ខ្លាំង បណ្តាលឲ្យទូកក្រឡាប់លិចតែម្តង ។

ជនរងគ្រោះទាំង ៤នាក់ រួមមាន ១. ឈ្មោះ ហាប់ ម៉ូសា អាយុ ៤៦ឆ្នាំ ត្រូវជាឪពុក និងជាម្ចាស់ទូក (សង្គ្រោះបាន)

២. ឈ្មោះ ម៉ូសា អាប់ទល់ឡោះ ភេទប្រុស អាយុ ៥ឆ្នាំ ត្រូវជាកូន (សង្គ្រោះបាន)

៣. ឈ្មោះ ម៉ូសា ណូតហាយ៉ាទី ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវជាកូន (បាត់ខ្លួន)

និង៤. ឈ្មោះ សុគ្រី យ៉ាម៉ាល់ ភេទប្រុស អាយុ ១៤ឆ្នាំ នៅសង្កាត់ច្រាំងចំរេះ២ ខ័ណឫស្សីកែវ ត្រូវជាក្មួយ (បាត់ខ្លួន)

បន្ទាប់ពីកើតហេតុ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចំរុះ ស្វែងរកជនរងគ្រោះ មិនទាន់ឃើញនៅឡើយ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        36
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        141
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm