អ៊ីស្រាអែល និយាយថា ខ្លួនបានកំណត់គោលដៅលើទីបញ្ជាការចារកម្មរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ កាលពីពេលយប់ ហើយកំពុងវាយតំលៃពីការខូចខាត កាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ទៅលើមន្ត្រីសំខាន់ៗនៅក្នុងក្រុមនេះ។
អ៊ីស្រាអែល បាននឹងកំពុងថ្លឹងថ្លែងជម្រើសក្នុងការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារដោយមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារ ដែលអ៊ីរ៉ង់បានអនុវត្តក្នុងការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។
តម្លៃប្រេងបានហក់ឡើងដោយសារឱកាសនៃការវាយប្រហារលើទីតាំងប្រេងរបស់អ៊ីរ៉ង់ ខណៈអ៊ីស្រាអែល បន្តគោលដៅរបស់ខ្លួនក្នុងការរុញច្រានក្រុមសកម្មប្រយុទ្ធហេសបូឡានៅក្នុងប្រទេសលីបង់ និងកម្ចាត់សម្ព័ន្ធមិត្តក្រុមហាម៉ាសរបស់ពួកគេ នៅក្នុងតំបន់ហ្កាហ្សា។
ការវាយប្រហារតាមអាកាសលើទីក្រុងបេរូត ជាផ្នែកមួយនៃការវាយលុកដ៏រាលដាល ដែលបានជំរុញប្រជាជនលីបង់ជាង ១,២លាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ។