រដ្ឋមន្ត្រីសុខាភិបាល ជំរុញឲ្យមន្ទីរពេទ្យ និងមណ្ឌលសុខភាព ពង្រឹងសមត្ថភាព​ក្នុងការ​សង្គ្រោះ​អ្នកជំងឺ

2024/10/05 12:47:57 pm        1.3 K

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល នាឱកាសចុះពិនិត្យ និង​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​នៅ​មណ្ឌលសុខភាពក្រាំងស្លា ខេត្តតាកែវ ក៏បានជម្រុញឲ្យមន្ទីរពេទ្យ និងមណ្ឌល​សុខភាព​ទូទាំង​រាជធានី-ខេត្ត ពង្រឹងសមត្ថភាព​ក្នុង​ការ​សង្គ្រោះ​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់​ឱ្យ​ទាន់​ពេលវេលា។

នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល ក៏បាន​ជំរុញ​ដល់​មន្រ្តី​មណ្ឌល​សុខភាព ខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងត្រូវយកចិត្ត​ទុក​ដាក់​ជាប់ជាប្រចាំ ដូចជាការកត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យបានត្រឹមត្រូវ ការរក្សាអនាម័យ​ឱ្យ​បាន​ស្អាតក្នុងមណ្ឌល រួមទាំងបរិស្ថានជុំវិញ និងខិតខំថែរក្សាសម្ភារៈប្រើប្រាស់ឱ្យបានគង់វង្ស ធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាសុខភាព ឈរលើគោលការណ៍សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ជូនបងប្អូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍។

ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានបញ្ជាក់ថា ការពង្រឹងវិស័យសុខាភិបាលនៅ ឆ្នាំ២០២៤ និងឆ្នាំបន្ត គឺត្រូវបន្តលើកកម្ពស់ការអនុវត្ត និងនវានុវត្តន៍នូវអន្តរាគមន៍ ខាងក្រោម៖ ការពង្រឹង និង​ពង្រីកសេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ សេវាថែទាំ ព្យាបាល និង​បង្ការ​ហានិភ័យ​សុខភាព តាមរយៈអន្តរាគមន៍នៃកម្មវិធី៖ (១).បង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងជំងឺរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត សុខភាព​មនុស្សចាស់ និងបញ្ហាសុខភាព សាធារណៈផ្សេងទៀត (២).លើកកម្ពស់​សុខភាព​បន្ត​ពូជ សុខភាពមាតា ទារកកុមារ និងកែលម្អកង្វះអាហារូបត្ថម្ភ ក្នុងចំណោមកុមារ និងស្ត្រី (៣).​បង្ការ និងគ្រប់គ្រងជំងឺឆ្លងចម្បងៗ ដូចជា មេរោគអេដស៍/ជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង ជំងឺ​គ្រុនឈាម និងជំងឺរលាកថ្លើមជាដើម។ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងអន្តរាគមន៍​សុខភាពសាធារណៈ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ជាពិសេស​ការ​ផ្តល់សេវាសុខាភិបាល ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃក្នុង មួយសប្តាហ៍ ការបង្កើន​សមត្ថភាពសេវាសង្គ្រោះបឋមនៅមណ្ឌលសុខភាព សេវាសង្គ្រោះបន្ទាន់ និង សេវា​វះកាត់​នៅ​មន្ទីរ​ពេទ្យ​បង្អែកស្រុក និងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ។ ការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព ក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លងដែលលេចឡើង/ លេចឡើងសាជាថ្មី ជំងឺឆ្លងពីសត្វមកមនុស្ស សុវត្ថិភាពចំណីអាហារ ភាពស៊ាំនៃមេរោគ នឹងឱសថ​ប្រឆាំង​មេរោគ និងហានិភ័យសុខភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នគរូប​នីយកម្ម និងគ្រោះមហន្តរាយផ្សេងៗ។ ការពង្រឹងភាពធន់ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ដោយ​ផ្តោតលើ ការអភិវឌ្ឍស្ថាប័ន ការពង្រឹង អភិបាលកិច្ចនិងការងារនិយ័តកម្ម ការអភិវឌ្ឍ​ធន​ធាន​មនុស្ស និងការលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុ ការបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ ការប្រើ​ប្រាស់​ឱសថ-បរិក្ខារ ការបំពាក់ និងការថែទាំឧបករណ៍ពេទ្យ ការកែលម្អ និងការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្ត ការពង្រឹងការគ្រប់គ្រង ការអភិវឌ្ឍ និងនវានុវត្តន៍ ហេដ្ឋារចនា​សម្ព័ន្ធ​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល និងសុខាភិបាលឌីជីថល។ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុរេ​សកម្ម​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួង​សុខាភិបាល នឹងបន្តពង្រឹងវឌ្ឍនភាពក្នុងវិស័យសុខាភិបាល ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បី​បង្កើតសមិទ្ធផលថ្មីៗ ជាពិសេសការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា ឱ្យ​កាន់តែប្រសើរ ឡើងជាលំដាប់៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
2025/08/02 06:35:48 pm        1
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យព្រះកេតុមាលា
2025/08/02 04:22:28 pm        1
ឯកឧត្តម ហ៊ុន ម៉ានី​ បញ្ជាក់ពីនិតិវិធីនៃការតាក់តែងវិញ្ញាសា និងផ្តាំផ្ញើដល់បេក្ខជនឱ្យ​ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញ​ឱ្យអស់ពីសមត្ថភាព
2025/08/02 04:14:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

2025/08/02 06:35:48 pm
​សេចក្ដីរាយការណ៍៖ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump
2025/08/02 05:36:54 pm
​អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នា ពីថ្ងៃទី ១២ ដល់ទី២០ ខែសីហា
2025/08/02 05:29:01 pm
​មនុស្សយ៉ាងតិច ៦នាក់ស្លាប់ ខណៈព្យុះត្រូពិក Wipha បង្កឲ្យមានទឹកជំនន់ នៅថៃ
2025/08/02 05:18:25 pm
​ចិនចោទអាមេរិកថា បានឆ្លៀតយកចន្លោះប្រហោងរបស់ Microsoft ដើម្បីវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
2025/08/02 05:15:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/01 03:30:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am