រយៈពេល៦ថ្ងៃមានពលរដ្ឋជិះរថយន្តក្រុងមិនបង់ប្រាក់ទៅមកតាមបណ្ដាខេត្តជាង ៧ម៉ឺននាក់

2024/10/05 10:47:41 pm        1.2 K

រយៈពេល ៦ថ្ងៃដែលរាជរដ្ឋាភិបាលផ្ដល់រថយន្តក្រុងជិះដោយមិនបង់ប្រាក់​ទៅមកតាម​បណ្ដា​ខេត្ត​ក្នុង​ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤ មានពលរដ្ឋជាង ៧ម៉ឺននាក់បានទទួលសេវានេះ។

លោកស្រី ដោ សម្ផស្ស នាយកទីចាត់ការរដ្ឋបាល និងជាអ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​នៅ​រសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះថា រយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែ​កញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ បងប្អូនប្រជាពលរដ្ឋសរុបចំនួន ៧១.៣៦០នាក់ បាន​ទទួល​សេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត ជួបជុំបងប្អូន​ក្រុម​គ្រួសារ ជាពិសេសទៅលេងកម្សាន្តខេត្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណី​ជាតិ​ខ្មែរ ប្រកបដោយផាសុកភាព សុវត្ថិភាព និងរីករាយ។

លោកស្រី ដោ សម្ផស្ស បន្ថែមថា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ បងប្អូនប្រជាពលរដ្ឋ​បានគោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ជូន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបាន​ផ្តល់​សេវា​ដឹក​ជញ្ជូនដោយមិនបង់ប្រាក់ ជួយសម្រាល​បន្ទុក​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​បាន​យ៉ាង​ច្រើន​។

គួររំលឹកថា ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានី​ភ្នំពេញ​បាន​រៀបចំ​រថយន្ត​ក្រុងសម្រាប់ដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​បង​ប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាននៃប្រទេស មានរយៈពល៦ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ​២០២៤ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង និងមានផ្ដល់ភេសជ្ជៈ ទឹកបរិសុទ្ធ​ជូន​ប្រជាពលរដ្ឋ​ពេល​ឡើងជិះរថយន្តក្រុងផងដែរ៕ អទ្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm