កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ប្រឆាំង​អាកាស​យាន​ថ្មី​ក្នុង​ការ​សាកល្បង​ចុងក្រោយ​របស់​ខ្លួន​

2021/10/01 10:49:22 am        192

​កូរ៉េខាងជើង៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ថ្មី ឬ​មី​ស៊ី​ល​ប្រឆាំង​អាកាស​យាន​ថ្មី​ដែល​ទើបតែ​អភិវឌ្ឍ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (៣០ កញ្ញា​) ជា​ការ​សាកល្បង​អាវុធ​ចុងក្រោយ​បំផុត​របស់ខ្លួន ​ស្របពេល​កិច្ចចរចា​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ ជាមួយ​សហរដ្ឋអាមេរិក​បាន​កំពុង​ជាប់គាំង​។​

នេះ​គឺជា​ការសាកល្បង​អាវុធ​ដែល​គេ​ឃើញ​ជា​លើក​ទី២ របស់​កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ​ បន្ទាប់ពី​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ ដែល​គេ​មិន​ធ្លាប់បាន​មើលឃើញ​ពីមុនកាលពី​ថ្ងៃ​អង្គារ​។ មិនតែប៉ុណ្ណោះ​ប្រទេស​នេះ​បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក និង​មី​ស៊ី​ល​នាំ​ផ្លូវដែលមាន​សមត្ថភាព​ដូចជា​អាវុធ​នុយក្លេអ៊ែរ​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​ ​ការសាកល្បង​នេះ​បានបញ្ជាក់​ពី​របៀប​ ដែល​កូរ៉េខាងជើង​កំពុងអភិវឌ្ឍន៍អាវុធ​ទំនើបៗឥតឈប់ឈរ​ ដោយ​បង្កើន​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ដាក់​សម្ពាធ​ លើ​ការបោះបង់​កម្ម​វិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​លរបស់ខ្លួន ​ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​។​

​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ការពារជាតិ​ដែលជា​អ្នក​អភិវឌ្ឍ​អាវុធ​យោធា​បាន​និយាយថា​ ការសាកល្បង​នេះ​មាន​គោលបំណង​បញ្ជាក់​ពីមុខ​ងារ​ពិតប្រាកដរបស់​ជើង​ទម្រ​បាញ់​មី​ស៊ី​ល រ៉ា​ដា យាន​បញ្ជា​ប្រយុទ្ធ​គ្រប់​ជ្រុងជ្រោយ និង​ប្រតិបត្តិ​ការប្រយុទ្ធ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សា​ព័ត៌មាន​ផ្លូវការ KCNA៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1023
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        511
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm