ព្រះពុទ្ធបដិមាកម្ពស់ជិត៥០ម៉ែត្រខ្ពស់ជាងគេក្នុងខេត្តពោធិ៍សាត់ ត្រូវបានធ្វើពិធី​អភិសេកជាផ្លូវការ

2024/10/06 12:56:34 am        1.6 K

ព្រះពុទ្ធបដិមាដ៍ធំមួយអង្គ ទ្រង់ឈរប្រោសសត្វ មានកម្ពស់ខ្ពស់ស្កឹមស្កៃ និងមាន​ព្រះភ័ក្រ​ញញឹម​ពព្រាយ​ប្រកប​ដោយរចនាបថល្អឥតខ្ចោះ នៅវត្តកែវវិជ័យដែលជាវត្តព្រះមេគណខេត្តគង់នៅ ស្ថិត​ក្នុង​ភូមិ​កែវវិជ័យ ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានធ្វើពិធី​បុណ្យ​ពុទ្ធា​ភិសេក​រយៈ​ពេល​១៨​ថ្ងៃ គឺពីថ្ងៃពុធ ០១រោច(បិណ្ឌ១) ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃសៅរ៍ ០៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។   

ព្រះពុទ្ធបដិមានេះគេឲ្យព្រះនាមថា ព្រះពុទ្ធបដិមាអភយមុទ្រ មានកម្ពស់៤៩.៩០ម៉ែត្រ កសាង​ជាង​​ពីរឆ្នាំទើបរួចរាល់ជាស្ថាពរ ដោយចំណាយថវិការអស់ជាង៥០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ផ្ដួច​ផ្ដើម​កសាងដោយព្រះព្រហ្មាភិរ័ត្ន កែវ កន ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ ដោយមានការចូលរួមពីឯកឧត្តម ស៊ុយ សែម សមាជិករដ្ឋសភា និងជាអ្នកតំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់ និងលោកជំទាវ ជា ខេង, ឯកឧត្តម ខូយ រីដា អភិបាល​នៃ​គណៈអ​ភិបាល​ខេត្តពោ​ធិ៍សាត់ និងលោកជំទាវ អាំង សុជាតា, លោកអ្នកឧកញ៉ា ភាព ហៀក ប្រធាន​ក្រុម​ហ៊ុន​ជីប​ម៉ុង​គ្រុប, អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ផែ ហុកឈួន, លោកជំទាវឧកញ៉ា យិន ផាន្នី ថុង អ៊ុយប៉ាង ព្រម​ទាំង​ឯកឧត្តម លោកជំទាវ ឧកញ៉ា សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តមកពីគ្រប់ទិសទី។

ក្រោមការរៀបចំរបស់ព្រះព្រហ្មាភិរ័ត្ន កែវ កន ព្រះមេគណខេត្ត និង​ជា​ព្រះ​គ្រូចៅ​អធិការ​វត្ត​កែវវិជ័យ ពិធីបុណ្យពុទ្ធាភិសេករយៈពេល១៨ថ្ងៃនេះ បានដំណើរការទៅយ៉ាងរលូន ដោយ​មាន​ពុទ្ធ​បរិស័ទជាច្រើនចូលរួមទាំងថ្ងៃទាំងយប់។ លុះនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃបញ្ចប់នៃកម្មវិធីពិធីបុណ្យ មានធ្វើពិធីដង្ហែប្រទក្សិណ០៣ជុំព្រះអង្គធំនិងព្រះវិហារ ដោយមានរថយន្ដហង់ រថយន្ដនាគ ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ព្រមទាំងបានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃចំនួន២០០០អង្គ មកពី០៧ក្រុងស្រុកក្នុងខេត្តពោធិ៍សាត់ផងដែរ។

សូមបញ្ជាក់ថា ក្រៅពីចូលរួមកសាងព្រះពុទ្ធបដិមាអភយមុទ្រដ៍ធំស្កឹមស្កៃខាងលើ ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ បានចូលបុណ្យនូវថវិកាចំនួន២០លានរៀល, លោកអ្នកឧកញ៉ា ភាព ហៀក ប្រធានក្រុមហ៊ុនជីបម៉ុង ថវិការ២០០០ដុល្លា ទឹកបរិសុទ្ធ១០០កេស និងទឹកក្រូច១៥០កេស។ អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ផែ ហុកឈួន ថវិការ២០០០ដុល្លា ទឹកបរិសុទ្ធ២០០កេស, លោកជំទាវ ឆាយ ស៊ីណា ជីវ កេង ថវិការ៣០០ដុល្លា, លោកជំទាវឧកញ៉ា យិន ផាន្នី ថុង អ៊ុយប៉ាង ថវិការ០១លានរៀល, មហាឧបាសិកា ឡៅ គឹមលាង ថវិការ០១លានរៀល, ឯកឧត្តម ខូយ រីដា និងលោកជំទាវ ថវិកា០៦លានផងដែរ៕

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        6
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        223
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm