អភិបាលខេត្តតាកែវណែនាំកុំឱ្យមានដំឡើងថ្លៃផ្ទះសំណាក់ និងមហ្ហូបអាហារក្នុងឱកាសសិស្សប្រឡងបាក់ឌុប

2024/10/06 07:39:30 pm        84

តាកែវ ៖ អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់អភិបាលក្រុងស្រុកចំនួន ៥ ដែលមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» ឱ្យតាមដាន និងចុះពិនិត្យមើល កុំឱ្យមានការដំឡើងថ្លៃ ផ្ទះសំណាក់ និង ម្ហូបអាហារ ក្នុងឱកាសសិស្សានុសិស្សមកស្នាក់នៅដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។

​ឯកឧត្តមអភិបាលខេត្តបានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំណែនាំគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន អនុប្រធានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃទ៦ ខែតុលា ឆ្នាំ ២០២៤នេះ ដោយបានណែនាំដល់អភិបាលក្រុង ស្រុក ត្រូវពិនិត្យមើលលើថ្លៃផ្ទះសំណាក់ និងការលក់ម្ហូបអាហារឱ្យបានច្បាស់លាស់ មិនត្រូវបណ្ដែតបណ្ដោយឱ្យក្រុមឆ្លៀតឱកាសពេលប្រឡងនេះទៅកេញចំណេញចំពោះសិស្សានុសិស្សឡើង ពីព្រោះនាំឱ្យប៉ះពាល់ដល់ប្អូនៗសិស្សានុសិស្សដែលមកចូលរួមប្រឡង ហើយបើមានករណីបែពនេះកើតមានឡើងត្រូវចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែលឯកឧត្តមអភិបាលខេត្តតាកែវក៏បានណែនាំដល់សមត្ថកិច្ចទាំងអស់នៅក្នុងខេត្តត្រូវជួយរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរតាមបណ្ឌលប្រឡងឱ្យបានល្អប្រសើរ។ ចំណែកការផ្ញើកង់ម៉ូតូរបស់បេក្ខជនចូលរួមប្រឡងមិនតម្រូវឱ្យបង់ប្រាក់នោះទេ។

សូមបញ្ជាក់ថា ក្នុងការប្រឡងសញ្ញាប័ត្រទុតីយភូមិសម័យប្រឡង ៨ តុលា ២០២៤ សម្រាប់ខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧ ស្មើនឹង ៣៧៧ បន្ទប់ មានបេក្ខជនសរុប ៩៣៤២ នាក់ ស្រី ៤៩៦៧ នាក់។ ដោយនៅក្នុងដែរ ថ្នាក់វិទ្យាសាស្រ្ត មាន៥មណ្ឌល ស្មើនឹង ១០០បន្ទប់ មានបេក្ខជនសរុប ២៤៣៩នាក់ ស្រី ១៤៨៤ នាក់ និង ថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១២មណ្ឌល ស្មើនឹង ២២៧បន្ទប់ មានបេក្ខជនសរុប ៦៩០៣នាក់ ស្រី ៣៤៨៣នាក់ ៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        2
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        7
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm