អភិបាលខេត្តកំពង់ធំអំពាវនាវប្រជាពលរដ្ឋមូលដ្ឋានរក្សាទំនៀមទម្លាប់ប្រពៃណីអុំទូកឱ្យបានគង់វង្ស

2024/10/06 07:44:30 pm        58

កំពង់ធំ ៖ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នៅតែបន្តរៀបចំអុំទូកតាមទំនៀមទម្លាប់របស់ខ្លួន ជារៀងរាល់ឆ្នាំក្រោយពីធីបុណ្យភ្ជំបិណ្ឌរួច ជាមួយគ្នានេះ អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជាពល រដ្ឋនៅតាមមូលដ្ឋានបន្តរក្សាទំនៀមទំលាប់ប្រពៃណីអុំទូករបស់ខ្លួនឱ្យបានគង់វង្ស។ 

​នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ឯឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចូលរួមពិធី អុំទូក នៅស្ទឹងស្ទោង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ 

ក្នុងឱកាសនោះ ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តថែក្សាទំនៀមទម្លាប់នេះ ឲ្យគង់វង្សនៅមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម បន្តថា ការរៀបចំពិធីអុំទូក មិនត្រឹមតែបង្ករភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការអបអរសាទរពិធីបុណ្យភ្ជំបិណ្ឌ និងការថែរក្សាទំនៀមទម្លាប់ ប្រពៃណី ដូនតារបស់ខ្មែរ ដែលបានបន្សល់ទុកតាំងពីបុរាណមក។ 

ពិធីអុំទូកនេះ ក៏ជារំលឹកគុណដល់ជើងទឹក ដែលពលីជីវិត ក្នុងបុព្វហេតុការពារ ថែរក្សា បូរណភាពទឹក គ្រប់សម័យកាល ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអ៊ុបុក និងសំពះខែ ជាពិធីបុណ្យជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ។ ទន្ទឹមជាមួយគ្នានេះ ដើម្បីថែរក្សាទំនៀមទម្លាប់ ប្រពៃជាតិ រដ្ឋបាលខេត្តកំពង់ធំ គ្រោងនឹងរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅថ្ងៃទី១៦-១៧ ខែតុលា ខាងមុខ ដែលកម្មវិធី នឹងមានតាំងពិពណ៌ទំនិញជាច្រើនប្រភេទ ការបាញ់កាំជ្រួច ប្រគំតន្រ្តី និងបណ្តែតប្រទីប ផងដែរ។ ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ សូមអញ្ជើញមកទស្សនាកំសាន្ត នូវពិធីបុណ្យអុំទូកនេះ ប្រកបដោយភាពសប្បាយរីករាយ និងមានការទទួលខុសត្រូវខ្ពស់។ 

 ជាមួយគ្នានេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ធ្វើរបាយការណ៍បញ្ជាក់ថា ពិធីប្រណាំងទូកនាឱកាសនេះ មានទូកចូលរួមសរុប ចំនួន៤៧ទូក ភាគច្រើនជាប្រភេទូកផ្កាចារ្យ ដែលមានការ តុបតែងប្លែកផ្សេងៗគ្នា។ ហើយត្រូវបានប្រជាពលរដ្ឋ ជឿជាក់ថា ការតុបតែងទាំងអស់នេះ ដើម្បីនាំនូវសេចក្តី សុខ សាមគ្គីភាព បញ្ជៀសជំងឺដង្កាត់ គ្រោះធម្មជាតិ និងនាំមកនូវការអភិវឌ្ឍមូលដ្ឋានជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទោងទាំងមូលផងដែរ។ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        199
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm