បេក្ខជនប្រលងបាក់ឌុបជាង២០០នាក់នៅក្រុងរុនតាឯកតេជោសែនទទួលបានការលើកទឹកចិត្ដពីក្រុមការងារាជរដ្ឋាភិបាល មុនពេលប្រឡង

2024/10/06 08:19:54 pm        100

សៀមរាប ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប បានជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងផ្ដល់ថវិកាមួចំនួនដល់បេក្ខជន ដើម្បីលើកទឹកចិត្ដដល់បេក្ខជនទាំងអស់ ក្នុងពេលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៨ ខែតុលាឆ្នាំ២០២៤ខាងមុខនេះ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២៤ នៅសាលាក្រុងរុនតាឯកតេជោសែន ដោយមានបេក្ខជនប្រលងចូលរួមជាង២០០នាក់។

​ឯកឧត្ដម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលរដ្ឋានក្រុងរុនតាឯកតេជោសែន មានប្រសាសន៍ថា មានតែចំណេះវិជ្ជាទេ ដែលធ្វើអោយប្រទេសជាតិ និងសង្គមគ្រួសារមានការរីកចម្រើន ដូចនេះក្រុមការងារគ្រប់ស្ថាប័នអ្នកពាក់ព័ន្ធត្រូវចែករំលែកចំណេះដឹងបន្ថែម ដើម្បីលើកទឹកចិត្ដដល់យុវជនក៏ដូចជាបេក្ខជនទាំងអស់ឱ្យមានការខិតខំប្រឹងប្រែងមើលមេរៀនថែមទៀត ដើម្បីសម្រេចបានជោគវាសនាល្អរបស់ខ្លួននាពេលប្រឡងបាក់ឌុបខាងមុខនេះ។ 

ឯកឧត្តមបន្តថា ការប្រលងទទួលបានលទ្ធផលល្អ ជាមុខមាត់គ្រួសារខ្លួនឯងផង និងសង្គមជាតិផង ជាពិសេស កិត្ដិយសខេត្ដសៀមរាប ព្រមទាំងបានបន្ដការសិក្សានៅថ្នាក់ឧត្ដមថែមទៀត។ ឯកឧត្ដម បញ្ជាក់ថា បច្ចុប្បន្ននេះ ការសិក្សារៀនសូត្រមានភាពជឿនលឿន ដោយសារមានសាលារៀនល្អ នៅជិតផ្ទះ គ្រួសារល្អ គ្រូបង្រៀនល្អ ក៏ដូចជាវិនិយោគសន្តិភាព ធ្វើធម្មទានដោយចែករំលែក ការផ្តល់ពុទ្ធិ ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ យុទ្ធវិធីប្រឡង និងការរស់នៅជាពលរដ្ឋល្អជាពិសេសប្រទេសជាតិមានសុខសុវត្ថិភាព និងសន្ដិភាពនាពេលនេះ។ 

ក្នុងឱកាសនោះឯកឧត្ដមបានជំរុញដល់បេក្ខជនប្រលងត្រូវខិតខំយកចិត្ដទុករំលឹករៀនបន្ថែមទៀត ហើយនៅពេលប្រលងមិនត្រូវអវត្ដមាន និងត្រូវធ្វើយ៉ាងឱ្យសំណេរប្រលងរបស់ខ្លួនមានភាពជាក់លាក់និងត្រឹមត្រូវ។ ឯកឧត្ដមក៏បានផ្ដល់ថវិកាមួយចំនួនដល់បេក្ខជនផងដែរ ដើម្បីជួយសម្រួលក្នុងពេលធ្វើដំណើរទៅប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងក្រុងសៀមរាប។

លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន មានប្រសាសន៍ថា ការជួបសំណេះសំណាលជាមួយបេក្ខជនបាក់ឌុបនេះ បានបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ។ លោកឱ្យដឹងថា នៅឆ្នាំ២០២៤នេះ មានបេក្ខជនប្រឡងចំនួន២៤៧នាក់មកពីវិទ្យាល័យចំនួន៣ គឺវិទ្យាល័យស្រីវិបុលកេរ្តិ៍ចំនួន៦៥នាក់ វិទ្យាល័យស្នាតេជោចំនួន៤៣នាក់ និងវិទ្យាល័យរុនតាឯកចំនួន១៣៩នាក់ ខណៈដែលវិទ្យាល័យហ៊ុនសែនរុនតាឯក ពុំទាន់មានសិស្សានុសិស្សប្រឡងនៅឡើយ។

យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា ខេត្ដសៀមរាបបង្ហាញថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្ដិទៅនៅថ្ងៃទី៨ខែតុលាឆ្នាំ២០២៤នេះ។របាយការណ៍ដដែលបន្ដថា ខេត្ដសៀមរាប មានបេក្ខជនប្រលង១០,៧៣៦នាក់ និងមានមណ្ឌលប្រលងចំនួន១៦មណ្ឌល ស្មើរនឹង៤៣៣បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ដ្រមានចំនួន៥មណ្ឌល និងថ្នាក់វិទ្យាសាស្ដ្រសង្គមមានចំនួន១១មណ្ឌល។ ការប្រលងនេះ បានបែងចែកជាបួនប្រភេទ រួមមាន បេក្ខជនចំណេះទូទៅ បេក្ខជនស្វៃរិនចំណេះទូទៅ បេក្ខជនបំពេញវិជ្ជា និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        95
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm